Saturday, May 4, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្រពន្ធដើមអធិការរងថា ប្តីអាងបងផ្កាយ២ ជាន់ឈ្លីធ្វើ បាបប្រពន្ធ ស្រុកខ្មែរមានយុត្តិធម៌ទេ?

ប្រពន្ធដើមអធិការរងថា ប្តីអាងបងផ្កាយ២ ជាន់ឈ្លីធ្វើ បាបប្រពន្ធ ស្រុកខ្មែរមានយុត្តិធម៌ទេ?

ភ្នំពេញ ៖ ស្ត្រីជាអតីទប្រពន្ធដើមរបស់លោកអធិការរងខណ្ឌកំបូលម្នាក់ ដែលមុននេះបានទម្លាយរឿងប្តីផិតក្បត់ លួចមានស្រី មិនតិចជាង៨នាក់ យកមកដេកដល់ផ្ទះ ហើយប្រើហិង្សា វាយធ្វើបាបខ្លួនជាប្រពន្ធដើម ប្រពន្ធអស់ រយៈពេល៥ឆ្នាំ រហូតទ្រាំមិនបាន ប្តឹងលែងលះហើយ នៅតែតាមវ៉ៃនាងទៀតនោះ មកដល់ពេលនេះទោះបីជា របួសផ្លូវកាយ បានជាសះស្បើយទៅហើយក្តី តែក៏បានបន្សល់នូវស្លាកស្នាមឺឈចាប់ ឯរបួសផ្លូវចិត្តក៏មិនទាន់ បានធូរស្បើយ ដោយសារតែមិនទាន់ទទួលបានយុត្តិធម៌ ទើបនាងបានវាចាទឹកភ្នែក ស្រែកសួរទេវតាថា ស្រុក ខ្មែរ មានយុត្តិធម៌ទេ សម្រាប់មនុស្សទន់ខ្សោយដែលរងគ្រោះដូចរូបនាង ឬមួយក៏អតីតប្តីជាអធិការរង អាងតួនាទី អំណាច បុណ្យស័ក្តិ បក្ខពួក មានខ្នងបងប្រុសផ្កាយ២ អាចធ្វើអំពើជាន់ឈ្លីលើអ្នដទៃបានតាមចិត្ត?

ស្ត្រីជាអតីតប្រពន្ធដើម ដែលអះអាងថា ត្រូវប្តីផិតក្បត់ វាយធ្វើបាបនោះ មានឈ្មោះខាន់ ស្រីនោ អាយុ៣៤ឆ្នាំ មានលំនៅ ភូមិតាមុំ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ។ ចំណែកបុរសជាប្តី ត្រូវបានស្ត្រីជាប្រពន្ធ អះអាងថា មានឈ្មោះប៉ែន នុត អាយុ៣៥ឆ្នាំ ជាមន្ត្រីនគរបាលពាក់ស័ក្តិ៤ មានតួនាទីជាអធិការរងនគរបាលខណ្ឌកំបូល និងមានលំនៅ ភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ស្ត្រីជាអតីតប្រពន្ធដើម ឈ្មោះ ខាន់ ស្រីនោ បានសរសេរក្នុងគំណនីបណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃ ទី១៦ ខែសីហា ឆ្នាំ២០២៣ ថា «ខ្ញុំនឹងផ្ដល់ឱកាសឲ្យខ្លួនឯងម្ដងទៀត ខ្ញុំមិនជឿថា,,,,,។ ខ្ញុំជាមនុស្សស្រីមិនល្អទេ ទើបខ្ញុំផ្ញើក្ដីសង្ឃឹមទៅលើមនុស្សខុសដូចជាលោកឯង បើខ្ញុំគ្មានអត្តសញ្ញាច្បាស់លាស់ ប្រហែលអ្នកងាយស្រួល ធ្វើជាងនេះ មិនបាច់ប្រើប្រព័ន្ធផ្លូវច្បាប់ជាមួយខ្ញុំទេមើលទៅ វានឹងងាយអ្នកធ្វើបាបខ្ញុំជាងនេះ។ អ្នកមានបងប្រុសផ្កាយពីរ អ្នកមានបងប្រុសជាអ្នកធំជាច្រើន ការជាន់ឈ្លីជីវិតខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំ ដែលអ្នក តែងតែជាន់ឈ្លីមកយូរហើយ អ្នកមានអំណាច ចង់ធ្វើអីតាមចិត្ត អ្នកបោកទំនុកចិត្តខ្ញុំ អ្នកធ្វើបាបទាំងចិត្ត ទាំង កាយខ្ញុំ អ្នកគិតថាអ្នកឆ្លាតមែនទេ? មនុស្សបែបហ្នឹង គេហៅមនុស្សល្ងង់ ភ្លើពេញទេ។ ធ្វើបានធ្វើទៅ ខ្ញុំមានតែ ពាក្យជូនពរពីចម្ងាយ លោកប៉ែន នុត មនុស្សល្អឯណាលាបពណ៌គេបែបហ្នឹង? អ្នកអាចយកសំពត់មកស្លៀកវិញល្អជាង។ ខ្ញុំមានសំឡេងលោកលួងលោមខ្ញុំគ្រប់ម៉ាត់ ខ្ញុំក៏ចង់ដឹងដែរថា ស្រុក ខ្មែរ មានយុត្តិធម៌ទេ សម្រាប់មនុស្សទន់ខ្សោយ មានយុត្តិធម៌ទេ សម្រាប់មនុស្សដែលរងគ្រោះដូចជានាងខ្ញុំ?»។

ស្ត្រីដដែល បានសរសេរបន្ថែមថា «អាយុខ្ញុំច្រើនហើយ ខ្ញុំមិនទ្រាំវេទនានឹងការឈឺចាប់ និងកន្លែងដែលគេ មិន ឲ្យតម្លៃខ្ញុំទៀតទេ ថ្ងៃនេះអ្នកមើលងាយខ្ញុំ ខ្ញុំនឹងដើរទៅមុខ ធ្វើឲ្យអ្នកឃើញថា ការជាន់ឈ្លីអ្នកដទៃ គេទទួល បានការឈឺចាប់ប៉ុនណា? ទោះខ្ញុំជួបស្នេហាមិនសមប្រកប តែខ្ញុំមានកូនជាទីស្រឡាញ់ មានម្ដាយចាំលើក ទឹកចិត្ត មានបងប្អូនដែលពួកគាត់ស្រឡាញ់ខ្ញុំ ខ្ញុំត្រូវតែធ្វើឱ្យពួកគាត់ឃើញថា ខ្ញុំធ្វើបាន»។

គួររំលឹកថា កាលពីនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ស្ត្រីឈ្មោះខាន់ ស្រីនោ បានទម្លាយរូបភាពនិងវីដេអូ ក្នុង គណនីបណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន បង្ហាញពីអំពើហិង្សារបស់បុរសជាប្តី ឈ្មោះប៉ែន នុត មុខរ បរជា មន្ត្រីនគរបាល ពាក់ស័ក្តិ៤ មានតួនាទីជាអធិការរងនគរបាលខណ្ឌកំបូល វាយដំមកលើនាងជាប្រពន្ធ បណ្តាល ឲ្យរបួសបែកឈាម ហើមជាំពេញខ្លួន ហើយស្ត្រីរូបនេះ បានអះអាងថា បុរសជាប្តី ថែមទាំងបាននាំស្រី ជាប្រពន្ធ ចុង មកនៅក្នុងផ្ទះជាមួយទៀតផង ទោះបីបុរសជាប្តី ធ្លាប់បានធ្វើលិខិតកិច្ចសន្យាជាច្រើនលើក ថាឈប់មានស្រី ឈប់ប្រើហិង្សាលើប្រពន្ធ តែប្តីនេះមិនគោរពពាក្យសន្យារបស់ខ្លួនឡើយ។

បន្ទាប់មកនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ ស្ត្រីជាអតីតប្រពន្ធដើមដដែល បានសរសេរបន្ថែមថា «ដោយសារ មនុស្សស្រី បងបំភ្លេចពាក្យសន្យា បងបំផ្លាញធ្វើបាបអូន បងឲ្យស្រីបងប្ដឹងអូន ព្យាយាមលាបពណ៌អូន យុត្តិធម៌ សម្រាប់ខ្ញុំនៅឯណា? ដែលខំតស៊ូជាមួយបង ៥ ឆ្នាំ ឆ្អែតណាស់ ឈឺណាស់បងអើយ! សូមបងប្អូនជួយពិចារណា បងសប្បាយហ៊ឺហាលើការឈឺចាប់របស់ខ្ញុំ ចិត្តបងសាងមកពីអ្វី? ប្រពន្ធមើលថែបង ថ្នាក់ថ្នមបង តែបងយកលុយ ពីប្រពន្ធ ទៅថ្នាក់ថ្នមស្រីនៅក្នុងផ្ទះរបស់ពួកយើងទិញ បងដែលយកចិត្តអូនដាក់ចិត្តបងទេ? បងមានស្រី ប៉ុន្មាន ដង អូនដែលយកប្រុសឌឺបងវិញទេ? ហេតុអ្វីបងមិនដឹងខ្លួនខុស បងនៅតែបំពានពាក្យថាបងមាន តែប្រពន្ធម្នាក់ នោះអី? បងឲ្យស្រីបងមកជេរល្ងាច ខ្ញុំសប្បាយយ៉ាង អូនចង់ឃើញមុខបងក្នុងតុលាការ បងឮពាក្យសម្ដីបងបំ ពាន តែមនុស្សអូន ទុកចិត្តស្រឡាញ់បំផុត ដែលអូនប្រគល់អស់ពីខ្លួន ចំណាយពេលវេលាសព្វបែប តែមិន ដែលឃើញពីតម្លៃខ្ញុំ»។

ស្ត្រីខាងលើបានសរសេរបន្ថែមនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ ថា «ខ្ញុំលើកដៃសំពះអ្នកច្បាប់ យុត្តិធម៌នាងខ្ញុំនៅ ទីណា? ហេតុអ្វីបានជារ៉ាំរ៉ៃដូចជំងឺមហារីកចុងក្រោយអ៊ីចឹង? ហេតុអ្វីឲ្យជនសង្ស័យរស់នៅទាំងក្អេងក្អាង?»។

សូមបញ្ជាក់ថា ជុំវិញករណីហិង្សាក្នុងគ្រួសារខាងលើនេះ ស្ត្រីរងគ្រោះខាងលើ បានទួញយំស្នើសុំអន្តរាគមន៍ ពីអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសស្នើសុំសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជួយរកយុត្តិធម៌ឲ្យនាង ព្រមទាំងបានស្នើសុំអន្តរាគមន៍ពីក្រសួង កិច្ចការ នារីផងដែរ។ ប៉ុន្តែមកទល់ពេលនេះ ស្ត្រីខាងលើ នៅតែត្អូញត្អែរថា មិនទាន់ទទួលបានយុត្តិធម៌ ទើបនាងស្រែក ប្រាប់មេឃ ឲ្យឮដល់ទេវតាថា ស្រុកខ្មែរ មានយុត្តិធម៌ទេ សម្រាប់រូបនាងជានារីទន់ខ្សោយ គ្នាខ្សែទុយោ បក្ខពួក ខ្នងបង្អែក?

ជុំវិញករណីខាងលើនេះ “នគរធំ” មិនដឹងថាមានការពិតកម្រិតណានោះទេ ដោយសារមិនអាចទាក់ទងសុំការ បំភ្លឺភាគីបុរសជាអតីតប្តី ឈ្មោះប៉ែន នុត អធិការរងនគរបាលខណ្ឌកំបូល ដែលរងការចោទប្រកាន់ពីស្ត្រី ជាអតីត ប្រពន្ធឈ្មោះខាន់ ស្រីនៅ ខាងលើនេះបានទេ កាលពីល្ងាចម្សិលមិញ។ យ៉ាងណាយើងរង់ ចាំទទួលការបក ស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ នៅពេលក្រោយ៕ 

RELATED ARTICLES