Monday, May 6, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទាហានល្បាតព្រំដែន ជាន់មីនផ្ទុះស្លាប់

ទាហានល្បាតព្រំដែន ជាន់មីនផ្ទុះស្លាប់

ឧត្តរមានជ័យ ៖ មន្ត្រីយោធាការពារព្រំដែនម្នាក់ បានចេញដើរល្បាតត្រួតពិនិត្យតាមគោល ដៅការពារទី តាំងតាមខ្សែបន្ទាត់ព្រំដែន លើភ្នំដងរែក ដូចសព្វដង ស្រាប់តែអកុសល ជាន់ចំមីន ១គ្រាប់ បណ្តាលឱ្យ ផ្ទុះខ្ទេចមុខ ដាច់ដៃជើង ស្លាប់ក្នុងថ្លុកុឈាមយ៉ាងរន្ធត់។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើង កាលពីវេលាម៉ោង ៦និង១០នាទីព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅភូមិតាមាន់សែនជ័យ ឃុំអម្ពិល ស្រុកបន្ទាយអម្ពិល។

ជនរងគ្រោះដែលជាន់មីន បណ្តាលឱ្យផ្ទុះស្លាប់ មានឈ្មោះម៉ុយ ទឿម ឋានៈព្រិន្ទបាលឯក មុខងារនាយក្រុម១ អនុសេនាតូច២ អនុសេនាធំ២ វរសេនាតូច៤២១ ចំណុះកងពលតូចថ្មើរជើងលេខ៤២។

លោកវរសេនីយ៍ទោ ស៊ឹម វណ្ណៈ អធិការរងទទួលផែនការងារនគរបាលយុត្តិធម៌ ស្រុកបន្ទាយអម្ពិល បានឱ្យដឹង នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ ថា ករណីយោធិនម្នាក់ជាន់មីន បណ្តាលឱ្យផ្ទុះស្លាប់នេះ បានកើតឡើង ខណៈ ដែលជនរងគ្រោះបានចេញដើរល្បាតត្រង់ចំណុចខាងលិចប្រាសាទតាមាន់ និយាមការលេខ (UA 12277.85703) ចំណុចខ្ទមស្នាក់នៅ (UA.12234.85720)។

យោងតាមរបាយការណ៍របស់មេបញ្ជាការវរសេនាតូច៤២១ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៦និង១០នាទីព្រឹក នាយទាហានរង ១រូប ឈ្មោះ ម៉ុយ ទឿម (ជនរងគ្រោះ) បានជាន់មីនផ្ទុះ បណ្តាល ឱ្យបាត់បង់ជីវិត។ ការបាត់បង់ជីវិតរបស់នាយ ទាហានរងរូបនេះ គឺកើតឡើងនៅក្នុង ពេលដើរល្បាតត្រួត ពិនិត្យ ការពារទីតាំង បានជាន់មីនចាស់ ប្រភេទ K59 របស់សូវៀត ខណៈពេលសម្រាក (ចូលទៅបត់ជើងធំ) នៅចំណុច ខ្នងភ្នំដងរែក ទិសដៅប្រាសាទតាមាន់។

សពនាយទាហានខាងលើ ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅផ្ទះយោធិន មានតាំងស្ថិតនៅភូមិត្របែក សង្កាត់បុស្បូវ ក្រុងសំរោង៕

RELATED ARTICLES