កីឡាការិនី Olga Carmona ប្រធានក្រុមបាល់ទាត់ស្ត្រីអេស្ប៉ាញ និងជាម្ចាស់ពានរង្វាន់ បាល់ទាត់ពិភពលោក បានដឹងដំណឹងមរណភាពឪពុករបស់ខ្លួន បន្ទាប់ពីការប្រកួតបានបញ្ចប់។ នេះបើតាមការប្រកាសរបស់សហ ព័ន្ធបាល់ទាត់អេស្ប៉ាញ កាលពីថ្ងៃទី២០ ខែសីហា។ សហព័ន្ធបាល់ទាត់មិនផ្តល់ដំណឹងពីមរណភាពឪពុក ដោយគេមិនចង់ឱ្យ Carmona ខូចអារម្មណ៍ពេលប្រកួតផ្តាច់ព្រ័ត្រ។

Carmona គឺជាអ្នករកគ្រាប់អោយក្រុមជម្រើសជាតិអេស្ប៉ាញ បានគ្រាប់បាល់ ១គ្រាប់ នៅនាទី២៩ ហើយបាន រក្សាលទ្ធផលនេះរហូតដល់ចប់ការប្រកួត៩០នាទី យកឈ្នះអង់គ្លេស ១-០ ដើម្បីគ្រងជើងឯកបាល់ទាត់ពិភព លោកលើកដំបូងក្នុងប្រវត្តិសាស្ត្រខ្លួន។

សហព័ន្ធអេស្ប៉ាញបានិយាយថាពិតជាសោកស្តាយ ចំពោះការប្រកាសអំពីការទទួលមរណ ភាពនៃឪពុករបស់ កីឡាការិនី Olga Carmona។ កីឡាការិនីបានដឹងពីដំណឹងដ៏ក្រៀមក្រំនេះ បន្ទាប់ពីបញ្ចប់ការប្រកួត World Cup វគ្គផ្តាច់ព្រ័ត្ររួចរាល់ ហើយយើងបានផ្ញើសាររំលែកទុក្ខដោយស្មោះបំផុតរបស់យើង ទៅកាន់Olgaនិងក្រុមគ្រួ សាររបស់នាងនៅក្នុងគ្រានៃទុក្ខដ៏សោកសៅមួយនេះ៕
