Monday, November 25, 2024
Homeកីឡាអន្ដរជាតិខ្សែប្រយុទ្ធ Neymar បង្ហាញវត្តមានដំបូង នៅខែកញ្ញា

ខ្សែប្រយុទ្ធ Neymar បង្ហាញវត្តមានដំបូង នៅខែកញ្ញា

គ្រូបង្វឹកលោក Jorge Jesus បាននិយាយថា ខ្សែបម្រើស្លាបប្រេស៊ីល Neymar ប្រហែលជាត្រូវរង់ចាំ រហូតដល់ ខែកញ្ញា ដើម្បីបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុម Al-Hilal របស់អារ៉ាប៊ីសាអូឌីត ដោយសារតែរបួស។

Neymar បានចូលរួមជាមួយ Al-Hilal ពី Paris St Germain កាលពីថ្ងៃអង្គារសប្តាហ៍មុនក្នុងកិច្ចសន្យារយៈ ពេល ពីរឆ្នាំដែលកាសែតបារាំង L’Equipe បាននិយាយថា កីឡាករវ័យ៣១ឆ្នាំ មានតម្លៃខ្លួនប្រហែល ១៧៤លានដុល្លារ ។

លោក Jesus បាននិយាយនៅចំពោះមុខអ្នកទស្សនាចំនួន ៦០០០០ នៅកីឡដ្ឋាន King Fahd International Stadium កាលពីថ្ងៃសៅរ៍ថាNeymar គឺជាកីឡាករដែលមានគំនិតច្នៃប្រឌិត ។គាត់នឹងជួយយើងឱ្យប្រសើរឡើង ប៉ុន្តែគាត់មានរបួសបន្តិចនៅពេលនេះ ហើយខ្ញុំមិនដឹងថាពេលណាគាត់នឹងត្រលប់មកវិញទេប៉ុន្តែ ប្រហែល ជាគាត់នឹងរួចរាល់នៅពាក់កណ្តាលខែកញ្ញា៕

RELATED ARTICLES