សេដ្ឋកិច្ចតំបន់អាសុី
កូរ៉េខាងត្បូង៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុ កូរ៉េខាងត្បូងបាន បង្ហើបកាលពី ថ្ងៃពុធថាលោក នឹងដាក់គោល នយោបាយ អាទិភាព បន្ថែមលើការបង្កើតការងារឲ្យ បានកាន់ តែច្រើន ជូនប្រជាជន ក្នុងឆ្នាំ ថ្មីនេះដើម្បី ធ្វើឲ្យរឹងប៉ឹង ឡើងវិញ នូវសេដ្ឋកិច្ចជាតិ ។
រដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Yoo Il-ho បានថ្លែង នៅក្នុងកិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រី ដែលប្រព្រឹត្ត ទៅក្នុងទីក្រុង សេអ៊ូលថា រដ្ឋាភិបាលនឹងបង្កើនការ ផ្តោតលើ ការបង្កើត ការងារ ឲ្យប្រជា ពលរដ្ឋធ្វើ ។ វិស័យ សាធារណៈ នឹងផលិត ការងារដល់ មនុស្សចំនួន ៣ម៉ឺននាក់ក្នុងឆមាសទី១ នៃឆ្នាំនេះ ។
លោកបាន បន្ថែមថាជាង១ ភាគ៣នៃផែន ការណ៍ថវិកាជាតិ សម្រាប់បង្កើត ការងារជូន ពលរដ្ឋនឹង ត្រូវបានប្រើ ប្រាស់ក្នុង អំឡុងខែមករាដល់ខែមីនា ដើម្បីនឹងដោះ ស្រាយបញ្ហា ពីដើមេឆ្នាំនេះ ។
អត្រាអត់ការងារធ្វើ នៅក្នុងប្រទេស កូរ៉េខាងត្បូងមាន កម្រិតខ្ពស់ ៣,៧% ៦ឆ្នាំមកហើយ គិតមកត្រឹមឆ្នាំ ២០១៦ ដែល ក្នុងនោះយុវជនស្ថិត ក្នុងកម្រិត ខ្ពស់រៀង រាល់ពេល ប្រមាណជា៩,៨% ។ ភាពតានតឹង នៃទីផ្សារ ការងារត្រូវ បានជំរុញ មួយផ្នែក ធំតាមរយៈការធ្លាក់ចុះ នៅក្នុងវិស័យ ផលិតកម្មដែល បានជួល ប្រជាជនប្រមាណ ជា៤,៤៨លាន នាក់កាលពី ឆ្នាំទៅ ថយ ចុះ៥.០០០នាក់ ពីឆ្នាំ២០១៥ ដែលបង្កើត បាននូវ កំណើន អវិជ្ជមាន ជាលើកដំបូង ចាប់តាំងពី ឆ្នាំ២០០៩ ។
កាលពីមុននេះក្រសួង បានប្រកាស ពីផែនការណ៍ នៃគោលនយោបាយ ឆ្នាំ២០១៧ របស់ខ្លួននឹងពង្រឹង នូវការអន្តរាគមន៍ នៃពន្ធអាករសម្រាប់ សេដ្ឋកិច្ច ដែល បាននិង កំពុងរង គ្រោះពី ហានិភ័យនៃ ការធ្លាក់ ចុះនៅក្នុង ស្រុក និងនៅ បរទេសរាប់ បញ្ចូលភាព វឹកវរនៃនយោបាយ ដែលបញ្ឆេះ ឡើងតាមរយៈ ការប្តឹងផ្តល់ លោកស្រី ប្រធានាធិបតី Park Geun-hye ។