សេដ្ឋកិច្ចតំបន់អាសុី
ឥណ្ឌា៖ ឈ្មួញកៅស៊ូធំៗ បីបានឲ្យដឹងថា តម្លៃកៅស៊ូ ធម្មជាតិក្នុង ប្រទេសឥណ្ឌា បានឡើងថ្លៃ កម្រិតខ្ពស់ក្នុង អំឡុងពេល ពីរឆ្នាំកន្លះមកនេះ គិតមកត្រឹម សប្តាហ៍មុនផ្អែក តាមការ កំណត់ការ ផ្គត់ផ្គង់និង កំណើនឡើង នៃបណ្តាញផ្លូវក្នុង ទីផ្សារបរទេស ដោយសារតែ ការរំខានការ ផ្គត់ផ្គង់ក្នុង ប្រជាជាតិអ្នក ដាំដុះធំ ជាងគេថៃ ។
ការឡើងថ្លៃនេះនឹងនាំ ឲ្យកើនឡើង នូវការចំណាយ ថ្លៃវត្ថុធាតុ ដើមរបស់ បណ្តាក្រុមហ៊ុន ផលិតសម្បក កង់រថយន្ត តាមរយៈនៃនិន្នាការនេះ បានដាក់ សម្ពាធលើ ប្រាក់កម្រៃ របស់ពួកគេ ស្របពេល ដែលកៅស៊ូ ធម្មជាតិ បង្កើត បានជាង៤០% នៃការចំណាយលើសម្បកកង់ ។
តម្លៃគោលនៃការ ជួញដូរភាគ ច្រើននៅលើ ទីផ្សារ Kottayam ក្នុងរដ្ឋ Kerala ដែលជាកន្លែង ផលិតកៅស៊ូធំ ជាងគេក្នុង ប្រទេសឥណ្ឌាបានកើនឡើង២០០រូពី ឬស្មើនឹង តម្លៃហាង ឆេង ១៤.៥០០រូពី (២១៣.២៤ដុល្លារ) ក្នុង ១០០គីឡូក្រាម ដែលជា កម្រិតខ្ពស់ជាងគេ បំផុតគិត ចាប់តាំងពីខែ មិថុនាឆ្នាំ២០១៤ ។
លោក George Valy ឈ្មួញម្នាក់នៅផ្សារ Kottayam ក្នុងរដ្ឋ Kerala បានថ្លែងថាកសិករ ជាច្រើនកំពុង ពន្យាពេល ក្នុងការលក់ស្របពេលដែលតម្លៃឡើងថ្លៃលើសពីការរំពឹងទុក ។ ការប្រមូល ផ្តុំនៅក្នុង ទីផ្សារបរទេស ក៏កំពុងជំរុញ នូវផ្លូវចិត្តចំពោះអតិថិជនទៀតផង ។
មន្ត្រីជាន់ខ្ពស់មួយរូបនៃ ឧស្សាហកម្មនេះ បានឲ្យដឹងថា ថៃនឹង ខាតបង់ក្នុងរង្វង់១០% នៃទិន្នផលកៅស៊ូ របស់ខ្លួន ក្នុងរដូវដាំដុះឆ្នាំ២០១៦-២០១៧ ដោយសារតែ ទឹកជំនន់។