Monday, November 25, 2024
Homeកីឡាអន្ដរជាតិFIFA ព្យួរតំណែងប្រធានកីឡាបាល់ទាត់អេស្ប៉ាញ

FIFA ព្យួរតំណែងប្រធានកីឡាបាល់ទាត់អេស្ប៉ាញ

FIFA បានព្យួរការងារលោក Luis Rubiales ជាប្រធានសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញកាលពីថ្ងៃសៅរ៍ សម្រាប់ការថើប បបូរមាត់ កីឡាការិនីជម្រើសជាតិអេស្ប៉ាញ Jenni Hermoso ហើយហាមលោកមិនឱ្យ​ទាក់ទងជាមួយនាង។

ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើង បានសម្រេច​ចិត្តនៅថ្ងៃនេះដើម្បីផ្អាកជាបណ្តោះអាសន្នចំពោះលោក Luis Rubiales រាល់សកម្មភាពដែលទាក់ទង​នឹងកីឡា​បាល់​ទាត់ក្នុងកម្រិតជាតិ និងអន្តរជាតិ។

ការព្យួរការងាររបស់ប្រធានសហព័ន្ធអេស្ប៉ាញ នឹងមានរយៈពេល៩០ថ្ងៃខណៈដែលពួកគេកំ​ពុងដំណើរការនីតិវិធី​វិន័យ​ចំពោះបុរសវ័យ ៤៦ ឆ្នាំ។

Rubiales បានបដិសេធមិនលាលែងពីតំណែងនៅឯកិច្ចប្រជុំ RFEF គ្រាអាសន្នមួយកាលពីថ្ងៃសុក្រ ហើយនៅថ្ងៃ​សៅរ៍ សហព័ន្ធបានគំរាមចាត់វិធានការផ្លូវច្បាប់លើ ការកុហករបស់ Hermoso អំពីការថើប។

Hermoso បាននិយាយថា ខ្ញុំបានយល់ព្រមចំពោះការថើបបន្ទាប់ពីការទទួលជ័យជម្នះ 1-0 ប្រឆាំងនឹងក្រុមអង់​គ្លេសក្នុងទីក្រុងស៊ីដនី ដែលលោក Rubiales បានពណ៌នាថាជា ការព្រមព្រៀងគ្នាទៅវិញទៅមក ដើម្បីអបអរ​ជ័យ​​ជម្នះ៕

RELATED ARTICLES