Monday, November 25, 2024
Homeកីឡាអន្ដរជាតិ ខ្សែបម្រើស្លាបតួកគី ចូលរួមជាមួយក្លឹប Leicester

 ខ្សែបម្រើស្លាបតួកគី ចូលរួមជាមួយក្លឹប Leicester

ខ្សែបម្រើស្លាបតួកគី Yunus Akgun របស់ក្លឹប Galatasaray បានចូលរួមជាមួយក្រុម Leicesterដែលធ្លាក់ទៅ លេងនៅក្របខណ្ឌអង់គ្លេសឆេមពានស៊ីប។

កីឡាករវ័យ២៣ឆ្នាំបានយល់ព្រមផ្លាស់ទៅលេងជាមួយLeicester ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល។កីឡាកររូបនេះបាននិយាយថា៖ «ខ្ញុំរំភើបណាស់ដែលបានមកទីនេះ។ វាពិតជាអស្ចារ្យណាស់កាលពីម្សិលមិញ នៅពេលដែលខ្ញុំមកដល់បានឃើញពីរបៀបដែលខ្ញុំត្រូវបានស្វាគមន៍ដោយក្លឹប និងបុគ្គលិកនៅទីនេះ ។ពួកគេ ទាំងអស់មានភាពរួសរាយរាក់ទាក់ ប្រជាជនគួរឱ្យស្រឡាញ់។ខ្ញុំសប្បាយចិត្តដែលខ្ញុំធ្វើការសម្រេចចិត្តបាន ត្រឹមត្រូវ។

Akgun បានជួយ Galatasaray ដណ្តើមបានជើងឯកតួកកី Super Lig ចំនួនបី៕

RELATED ARTICLES