កីឡាករ Andre Onana អ្នកចាំទីថ្មីរបស់ក្រុម Man Utd ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិកាមេរូនវិញក្នុងរយៈពេលប្រាំបួនខែបន្ទាប់ពីគាត់បានដើរចេញពីក្រុមអំឡុងពេលការប្រកួតបាល់ទាត់ពិភពលោកនៅប្រទេសកាតា។
Onana ត្រូវបានដាក់ឈ្មោះកាលពីថ្ងៃអង្គារដោយគ្រូបង្វឹកលោក Rigobert Song សម្រាប់ការប្រកួតជម្រុះ បាល់ទាត់Africa Cup of Nations ទល់នឹង Burundi ក្នុងទីក្រុង Garoua នៅថ្ងៃទី ១២ ខែកញ្ញា ដែលក្រុមតោកំណាច ត្រូវការលទ្ធផលត្រឹមតែស្មើដើម្បីធានាកន្លែងនៅវគ្គផ្តាច់ព្រ័ត្រខែមករានៅប្រទេសកូតឌីវ័រ។
Onana វ័យ២៧ឆ្នាំបានចាកចេញពីក្រុមកាមេរូនក្នុងអំឡុងពេលប្រកួតនៅប្រទេសកាតាកាលពីខែវិច្ឆិកាឆ្នាំមុនបន្ទាប់ពីការប្រកួតបើកឆាកក្នុងពូលរបស់ពួកគេជាមួយស្វីសបន្ទាប់ពីមានជម្លោះជាមួយគ្រូបង្វឹកលោក Song ជុំវិញយុទ្ធសាស្ត្រ និងការហ្វឹកហាត់។
សហព័ន្ធបាល់ទាត់កាមេរូនបាននិយាយថា គាត់ត្រូវបានព្យួរ និងត្រូវបានបញ្ជូនមកផ្ទះវិញហើយគាត់មិនបានលេងឱ្យប្រទេសចាប់តាំងពីពេលនោះមកដោយបានប្រកាសចូលនិវត្តន៍ពីបាល់ទាត់អន្តរជាតិ។លោកSongបាននិយាយថាខ្ញុំមិនដែលមានបញ្ហាជាមួយកីឡាករAndreទេទ្វារតែងតែបើកចំហសម្រាប់គាត់ហើយយើងសប្បាយចិត្តដែលគាត់ត្រលប់មកចូលរួមក្រុម៕