Sunday, November 24, 2024
Homeបច្ចេកវិទ្យាតើការ ប្រើប្រាស់​ម៉ាស៊ីន ត្រជាក់​ធ្វើ ឲ្យ​រថយន្ត​ ស៊ីសាំងមែនទេ?

តើការ ប្រើប្រាស់​ម៉ាស៊ីន ត្រជាក់​ធ្វើ ឲ្យ​រថយន្ត​ ស៊ីសាំងមែនទេ?

ការថែទាំងរថយន្ត

អត្រាសន្សំសំចៃ ប្រេង​ឥន្ធនៈ​ របស់​រថយន្ត​គឺ​ ទាក់ទង​​ដោយ​ ផ្ទាល់​នឹង​ បរិមាណនៃ​ ការ​ផ្ទុក​ទម្ងន់​ ដែល​ធ្វើ​ឲ្យ ម៉ាស៊ីន​ប្រឹង ​​ដំណើរការ​ខុសចង្វាក់ធម្មតា ។ គ្រឿងបន្ទាប់ បន្សំកាន់ តែ​ច្រើន​ នឹង​ជំរុ​ញ ​ឲ្យ​កម្លាំង ថាមពល ​​ម៉ាស៊ីន ​ប្រែប្រួល​ ការ​សន្សំសំចៃ ​ប្រេងឥន្ធនៈក៏​ថយចុះទៅ តាមនោះដែរ ។ ម៉ាស៊ីនត្រជាក់ រថយន្ត​គឺជា​​អនុ ប្រព័ន្ធ​ឬ ប្រព័ន្ធ​បន្ទាប់ បន្សំ​​ ដែល​ផលិត ​នូវ​បន្ទុក​​ដ៏​ មានសារ សំខាន់​​​ចំពោះ​ម៉ាស៊ីន​ ដែល​រងផល ប៉ះពាល់ដោយ​ ផ្ទាល់​នឹង​ ប្រសិទ្ធភាព​ សន្សំសំចៃ​ ប្រេងឥន្ធនៈ​ ។ កត្តា នេះ​​បង្កើន​ នូវ​បន្ទុក​ របស់ម៉ាស៊ីន​ដែលត្រូវបាន ទទួលស្គាល់​ តាមរយៈ​ការ​ សិក្សា​ពីបណ្តា ទី​ភ្នាក់ងារ មួយចំនួន​ដូចជា​ California Air Resource Board  ជាដើម ។

១/ ប្រព័ន្ធមូលដ្ឋាននិងមុខងារ​ប្រតិបត្តិការ

ការ​ប្រើ​ប្រាស់​ម៉ាស៊ីន ត្រជាក់​ក្នុង រថយន្ត​អាច​កាត់ បន្ថយនូវ ​​អត្រាសន្សំសំចៃ ​ប្រេង​ប្រេង ឥន្ធនៈ​ក្នុង​ កាលៈ​ទេសៈ ​ជាក់លាក់មួយ ។ ទោះជាយ៉ាង ណាកត្តានេះ ​គឺមិន​មាន ជា​រឿង ទូទៅ​ឡើយ។ ​ឧបករណ៍​ បង្ហាប់​​នូវ​នៃ ម៉ាស៊ីនត្រជាក់​ គឺជា​គ្រឿង បន្ទាប់បន្សំ​មួយ​ដែល​ដោយ​ខ្សែពាន​មេ​របស់​រថយន្ត​។ គ្រឿងបង្ហាប់ នេះ​ជា​​សមាស ធាតុ​គ្រឿង ​យន្តបឋម​មួយ របស់​ប្រព័ន្ធ ម៉ាស៊ីន​ត្រជាក់ ​ហើយ​ក៏ជា​វត្ថុដែល​ត្រូវ ការ​កម្លាំង ថាមពល​ជាង គេបំផុត​ដែរ ។ ល្បឿន​របស់​ខ្សែពា នមេ​ទាក់​ ទង​ដោយ ផ្ទាល់​នឹង ​បម្រែបម្រួលនៃអត្រាសន្ទុះ​​រង្វិលជុំ​ក្នុងមួយនាទី​របស់​ម៉ាស៊ីន ។ ស្របពេល​ដែល ​អត្រារង្វិល ជុំ​ក្នុង ថេរវេលា មួយនាទី​របស់ ម៉ាស៊ីន​កើន ឡើង​ ឧបករណ៍​បង្ហាប់​ម៉ាស៊ីនត្រ​ជាក់ អាច​ផលិត​ នូវ​ខ្យល់ត្រជា ក់​យ៉ាងងាយ​។

 ២/ ការ​បើកបរ​ដោយបើកម៉ាស៊ីនត្រជាក់

កម្លាំងសន្ទុះនៃរង្វិលជុំ ក្នុងមួយនាទី របស់ម៉ាស៊ីន ​ខ្ពស់ជាងមុន​ បាន​ឆ្លុះបញ្ចាំងឲ្យ​ ឃើញ​ពី ការ​កើនឡើង​នៅក្នុង​ប្រសិទ្ធភាព​ក្នុង​ប្រព័ន្ធ​ម៉ាស៊ីនត្រជាក់​របស់រថយន្ត​ ។ នេះក៏ ព្រោះតែ ​នៅពេល​ រថយន្ត​មួយគ្រឿង​ ប្រតិបត្តិការ​នៅ​ក្នុង ​ល្បឿន​យឺត​(អត្រារង្វិលជុំកាន់តែយឺត)​ នោះ​ឧបករណ៍​បង្ហាប់​របស់ម៉ាស៊ីនត្រជាក់​ត្រូវការ​ភាគរយ​កាន់តែ​ខ្លាំង​ន ​ដើម្បី​ផលិត​ថាមពល​ពីម៉ាស៊ីន​ ។ ទីភ្នាក់ងារ EPA សិក្សា​អំពី​ ប្រតិបត្តិការ​ម៉ាស៊ីន ត្រជាក់​​និង គាំទ្រ​សេចក្តីសន្និដ្ឋាន នេះ ។នៅក្នុង​ការ​ប្រើ ប្រាស់ ល្បឿន​ លើ​ផ្លូវ​ធំ​ ឬថ្នល់ ជាតិ​ម៉ាស៊ីន កំពុង​ផលិត នូវ​រង្វិល ជុំ​កាន់តែ ខ្ពស់ជាង មុន​ហើយ ​ផលិត​ថាម ពល​ដោយ ធម្មជាតិ​​ កាន់តែច្រើន ផងដែរ ។ ការ​អូសទាញ​ថាម ពល​ម៉ាស៊ីន​នៅ ក្នុង​អត្រារង្វិល ជុំ​ខ្ពស់​របស់ ​ឧបករណ៍បង្ហាប់ ម៉ាស៊ីនត្រជាក់ ​គឺ​ដូចគ្នា​នៅ ពេល​ដែល វា​នឹង​ស្ថិត​​នៅក្នុង​កម្រិត​រង្វិលជុំ​ទាបជាងមុន ។ ហេតុដូច្នេះ​អត្រា រង្វិលជុំ​ក្នុង មួយនាទី ​ខ្ពស់ជាងមុន​ ​បាន​ចម្រាញ់​ នូវ​ថាមពល​ម៉ាស៊ីន​ដែលមិន ប៉ះពាល់ ​ដល់​ការ សន្សំសំចៃ ប្រេងឥន្ធនៈ​ដូចដែលវា​ នឹង​ស្ថិត​ក្នុង​ អត្រារ ង្វិលជុំទាបជាង មុនឡើយ ។ នេះក៏ព្រោះ តែម៉ាស៊ីន​មិនបាន​ បាត់​បង់​ថាមពល​ និង​ប្រសិទ្ធភាព ​នៅក្នុង​ពេល​ កម្លាំងរង្វិល ជុំខ្ពស់ជាង មុន​ដោយសារ តែ​វា​កំពុង ផលិត​នូវ​ថាមពល​សរុបទាំង មូល​ដើម្បី​ សម្រាប់​ឲ្យ​ ឧបករណ៍​បង្ហាប់ ​ដើម្បីទាញ យក​មក ផ្គត់ផ្គង់​ដល់ ​ប្រព័ន្ធម៉ាស៊ីន​ត្រជាក់ ។

៣/ គោលការណ៍បន្ទុក​របស់​ម៉ាស៊ីនត្រជាក់

អានុភាព​របស់​ ម៉ាស៊ីន ត្រជាក់​លើ​ភាព​សន្សំសំចៃ ​ប្រេងឥន្ធនៈ​គឺ​អាច កំណត់​បាន ​ដោយ​ផ្ទាល់ ​ទៅ​នឹង​បរិមាណ បន្ទុកដែល​ដាក់សម្ពាធលើម៉ាស៊ីន​ ។ អត្រា រង្វិលជុំ​ក្នុង មួយនាទី​និង​ ល្បឿន ​រថយន្ត​មិនត្រឹម តែ​ជាកត្តា​ មួយ​ដែល​ ប៉ះពាល់​ ដោយផ្ទាល់​ទៅនឹងការ​ សន្សំសំចៃ ​ប្រេង​ឥន្ធនៈ​ ប៉ុណ្ណោះទេ នៅពេលអ្នកប្រើម៉ាស៊ីនត្រជាក់​ ។ ប្រសិនជា​ម៉ាស៊ីន​ប្រតិបត្តិការ​ដោយ​រែកពន់​កម្លាំង​ថាមពល​ បញ្ជូនទៅ​ ឧបករណ៍ផ្សេងៗ​ ច្រើន​ នោះគឺវា​ ជា​កត្តា​ដែល​ ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ ថា​ម៉ាស៊ីន ​កំពុង​រងបន្ទុក ​ធ្ងន់ធ្ងរ​ហើយ​ ។ ​

៤/ ការពិចារណា​កត្តាមួយចំនួនទៀត​

បរិមាណនៃ ពេលវេលានិង​ ចម្ងាយផ្លូវបើកបរ​ ក្នុង​ការធ្វើ ដំណើរគួរតែ ​ត្រូវបាន​គេ លើកយក​មក ​ពិចារណា​ ។ ការ​ធ្វើ ដំណើរ​ រយៈ​ពេល​ខ្លី​អាច​មិន ​តម្រូវ​ឲ្យ​មានការ ​ប្រើប្រាស់​ ម៉ាស៊ីន​ត្រជាក់​ឡើយ ។ ពិចារណាលើ​ការ ប្រើ​ប្រា់​សី តុណ្ហភាព ​សមល្មម​​ក្នុង​ ការ​ធ្វើ​ដំណើរ​​ ដែល​កាត់ បន្ថយ​នូវ​​ផលប៉ះពាល់​ ដល់​ការប្រើម៉ាស៊ីន ត្រជាក់​​ក៏ដូចជាការ សន្សំសំចៃប្រេងឥន្ធនៈ​។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES