Sunday, July 20, 2025
Homeព័ត៌មានអន្តរជាតិឆេះអគារកម្ពស់ ៥ជាន់ស្លាប់មនុស្ស ៧៣នាក់

ឆេះអគារកម្ពស់ ៥ជាន់ស្លាប់មនុស្ស ៧៣នាក់

យ៉ាងហោចណាស់មនុស្ស៧៣នាក់បានស្លាប់ និងរាប់សិបនាក់ទៀតបានរងរបួស បន្ទាប់ពីអគ្គីភ័យបានឆាប ឆេះអគារប្រាំជាន់មួយនៅកណ្តាលទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បួង ។មន្ត្រីសង្គ្រោះបាននិយាយថាពេលនេះភ្លើងត្រូវបានពន្លត់ហើយសេវាសង្គ្រោះបន្ទាន់កំពុងធ្វើប្រតិបត្តិការសង្គ្រោះ។

យោងតាមលោក Robert Mulaudzi អ្នកនាំពាក្យនៃសេវាសង្គ្រោះបន្ទាន់របស់ទីក្រុងបានឱ្យដឹងថា មនុស្សជាង ៥០នាក់ផ្សេងទៀតបានរងរបួស។ មន្ត្រីបានសម្តែងការព្រួយបារម្ភអំពីការកើនឡើងនៃចំនួនអ្នកស្លាប់ ដោយកត់ សម្គាល់ថានៅមានផ្សែងហុយនៅតែមាននៅខាងក្នុង។

Nomsa Maseko អ្នកយកព័ត៌មានរបស់BBC បាននិយាយថា តំបន់កណ្តាលក្រុង Johannesburg ដែលឆាបឆេះ គឺជាលំនៅដ្ឋានរបស់ជនចំណាកស្រុកអាហ្វ្រិកជាច្រើននាក់ទៅអាហ្វ្រិកខាងត្បូង។ ស្ថិតិផ្លូវការបាននិយាយថា មានជនអន្តោប្រវេសន៍ចំនួន ២,៩លាននាក់ក្នុងប្រទេសក្នុងចំណោមប្រជាជនចំនួន៦០ លាននាក់ប៉ុន្តែចំនួនអាច ខ្ពស់ជាងនេះដោយសារគេគិតថាមានជនចំណាកស្រុកជាច្រើនគ្មានឯកសារ៕

RELATED ARTICLES