Monday, July 14, 2025
Homeសន្ដិសុខសង្គម ប្រពន្ធរត់ចោល ប្តីបីកូនមកលោតទឹក

 ប្រពន្ធរត់ចោល ប្តីបីកូនមកលោតទឹក

ភ្នំពេញ ៖ បុរសម្នាក់ ព្រោះតែតូចចិត្តនឹងវាសនាអភ័ព្វ មានជីវភាពក្រីក្រតោកយ៉ាក គ្មានសុភមង្គលក្នុងគ្រួសារ រហូតដល់ប្រពន្ធដាច់ចិត្តរត់ចោល បន្សល់ទុកកូនតូចអាយុ១ខួប ឱ្យខ្លួនជាប្តីមើលថែ ទើបធ្វើឱ្យអស់សង្ឃឹម ក្នុងជីវិត គិតអ្វីលែងចេញ ក៏បែកគំនិតបីកូនតូច មកលោតទឹកសម្លាប់ខ្លួន ពីលើស្ពានច្បារអំពៅ តែសំណាង ល្អត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ជួយឃាត់ទាន់ពេល។

ករណីបុរសម្នាក់ បីកូនតូចមកលោតទឹកនេះ បានកើតឡើង កាលពីវេលាម៉ោង១០យប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ នៅចំណុចលើស្ពានព្រះមុនីវង្សថ្មី ស្ថិតក្នុងសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ។

តាមប្រភពពីអ្នកឃើញហេតុការណ៍ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសខាងលើ ក្នុងដៃមានបី កូនប្រុសតូចម្នាក់ផង បានជិះម៉ូតូសំដៅឡើងស្ពានព្រះមុនីវង្សថ្មី ក្នុងទិសដៅពីលិច ទៅកើត លុះមកដល់ត្រង់ ចំណុចពាក់កណ្តាលស្ពាន បានឈប់ម៉ូតូ រួចបីកូនចុះមកឈរ នៅជាប់នឹងបង្កាន់ដៃស្ពាន ប៉ុនប៉ងលោតទឹក បញ្ចប់ជីវិតទាំង២នាក់ឪពុកកូន តែត្រូវបានអ្នកដំណើរផ្សេងទៀតឃើញ ប្រញាប់ឈប់ម៉ូតូស្ទុះ ទៅចាប់ទាញ ដៃជាប់។

តាមសម្តីបុរសដែលប៉ុនប៉ងនាំកូនតូចមកលោតទឹកសម្លាប់ខ្លួន បានរៀបរាប់ទាំងទឹកភ្នែកថា គាត់រាល់ថ្ងៃលំ បាកណាស់ គ្មានអ្នកណាយល់ពីទុក្ខរបស់គាត់ទេ ជីវភាពក្រលំបាកណាស់ទៅហើយ រកតែលុយបង់ថ្លៃទឹក ថ្លៃភ្លើង បង់បន្ទប់ជួល គ្មានផង បែរជាប្រពន្ធរត់ចោលទៀត ទុកឱ្យគាត់រស់នៅជាមួយកូនប្រុសតូច អាយុ១ខួប ទឹកដោះគោកូនក៏គ្មានលុយទិញ ទើបគិតខ្លី ជិះម៉ូតូ បីកូនមកឡើងលើស្ពានច្បារអំពៅ ដើម្បីបញ្ចប់ជីវិតទាំង២ នាក់ឪពុកកូន ឱ្យផុតពីលោកនេះតែម្តងទៅ តែបែរជាត្រូវបានប្រជាពលរដ្ឋអ្នកដំណើរប្រទះឃើញជួយឃាត់ ទាន់។

ក្រោយកើតហេតុ គេឃើញសមត្ថកិច្ចប៉ុស្តិ៍ច្បារអំពៅទី១ បានចុះមកដល់កន្លែងកើតហេតុ រួចធ្វើការសាកសួរ បុរសខាងលើ និយាយណែនាំមួយសន្ទុះធំ ទើបបុរសរូបនោះបានធូរស្បើយអារម្មណ៍ស្មុគស្មាញ និងព្រមដឹក កូនតូចត្រឡប់ទៅផ្ទះវិញបាត់ទៅ៕

RELATED ARTICLES