Monday, November 25, 2024
Homeកីឡាអន្ដរជាតិMan City ឈ្នះ ប្រឺមីញេលីក៤ប្រកួតជាប់ៗគ្នា

Man City ឈ្នះ ប្រឺមីញេលីក៤ប្រកួតជាប់ៗគ្នា

Manchester City បានឈ្នះការប្រកួតប្រឺមីញេលីក លើកទីបួនជាប់ៗគ្នា បន្ទាប់ពីយកឈ្នះ ៥-១ កាលពីថ្ងៃសៅរ៍។ក្រុមមេឃខៀវបាននាំមុខគូប្រកួតដោយកីឡាករ Julian Alvarez ខណៈគ្រាប់ទីពីរបានមកពី Nathan Ake ហើយ Erling Haaland ស៊ុតបានបីគ្រាប់ម្នាក់ឯងនៅកីឡដ្ឋាន Etihad ក្នុងទីក្រុង Manchester ។ចំណែកឯកីឡាករTim Ream រកបានតែមួយគ្រាប់គត់សម្រាប់ក្រុម Fulham ។

ជាមួយនឹងលទ្ធផលនេះ Man City នៅតែឈរនៅលើកំពូលតារាងដោយមាន ១២ ពិន្ទុ។ដោយឡែកការប្រកួត មួយគូទៀតកាលពីថ្ងៃសៅរ៍ Tottenham បានយកឈ្នះក្រុមម្ចាស់ផ្ទះ Burnleyដោយលទ្ធផល ៥-២  នៅកីឡដ្ឋាន Turf Moor ។

Son Heung-min បានស៊ុតបញ្ចូលទីបានបីគ្រាប់ ខណៈដែល Cristian Romero និង James Maddison បន្ថែមមួយ គ្រាប់ទៀតសម្រាប់ក្លឹបនៅទីក្រុងឡុងដ៍។

Lyle Foster និង Josh Brownhill ស៊ុតបញ្ចូលទីសម្រាប់Burnley ។មកទល់ពេលនេះ ក្រុមលេខ២ Tottenham ប្រមូលបាន១០ពិន្ទុក្នុងសប្តាហ៍ទី៤ នៃលីគកំពូលអង់គ្លេស៕

RELATED ARTICLES