Monday, November 25, 2024
Homeកីឡាអន្ដរជាតិលោក Inzaghi បន្តកុងត្រាជាមួយ Inter រហូតដល់ឆ្នាំ 2025

លោក Inzaghi បន្តកុងត្រាជាមួយ Inter រហូតដល់ឆ្នាំ 2025

គ្រូបង្វឹកក្រុម Inter Milan លោក Simone Inzaghi បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីដែលធ្វើឲ្យរូបគាត់នៅ ក្លឹបរហូតដល់ឆ្នាំ ២០២៥ ។ នេះបើយោងតាមក្រុម Serie A បាននិយាយកាលពីថ្ងៃអង្គារ។

គ្រូបង្វឹកសញ្ជាតិអ៊ីតាលីវ័យ ៤៧ ឆ្នាំរូបនេះបានចាប់ផ្តើមអាជីពជាអ្នកចាត់ការរបស់គាត់នៅ ជាមួយក្លឹបLazio មុនពេលចូលរួមជាមួយ Inter ក្នុងឆ្នាំ ២០២១។ កិច្ចសន្យាបច្ចុប្បន្នរបស់គាត់ជាមួយក្លឹប Interនឹងផុតកំណត់ នៅចុងបញ្ចប់នៃរដូវកាលនេះ។

Inzaghi បានដឹកនាំ Inter ឱ្យឈ្នះពានរង្វាន់ Coppa Italia ក្នុងរដូវកាល ២០២១-២២ និង ២០២២-២៣, ពានរង្វាន់ Supercoppa Italiana ក្នុងឆ្នាំ ២០២១ និង ២០២២ និងវគ្គផ្តាច់ព្រ័ត្រ Champions League នៅឆ្នាំនេះ ដែលពួកគេ ចាញ់ Man City ។

Inter  បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាក្លឹប រីករាយក្នុងការប្រកាសពីការបន្តកិច្ចសន្យា របស់គ្រូ បង្វឹក Simone Inzaghi ។ អរគុណចំពោះកិច្ចព្រមព្រៀងថ្មី គ្រូបង្វឹកនឹងកាន់តំណែងជាគ្រូបង្វឹករបស់ Nerazzurri រហូតដល់ឆ្នាំ ២០២៥ ៕

RELATED ARTICLES