Monday, November 25, 2024
Homeកីឡាអន្ដរជាតិ Erling Haaland ឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំ របស់EUFA

 Erling Haaland ឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំ របស់EUFA

ខ្សែប្រយុទ្ធន័រវេស Erling Haaland របស់ Man City បានជាប់ឈ្មោះជាកីឡាករឆ្នើមប្រចាំឆ្នាំ២០២២-២០២៣របស់ UEFA ។

Haaland បានយកឈ្នះពីមិត្តរួមក្រុមរបស់គាត់គឺកីឡាករ Kevin De Bruyne និងអតីតខ្សែប្រយុទ្ធរបស់ក្លឹប Paris SG កីឡាករLionel Messi ។

កីឡាករវ័យ២៣ឆ្នាំរូបនេះបាននិយាយថា៖ «ខ្ញុំមានកិត្តិយសដែលបានជាប់ជាកីឡាករឆ្នើមប្រចាំឆ្នាំ UEFA។ មានកីឡាករដែលមានទេពកោសល្យកំពូលៗជាច្រើននៅទូទាំងទ្វីបអឺរ៉ុបដែលអាចឈ្នះពានរង្វាន់នេះដូច្នេះខ្ញុំពិតជាដឹងគុណដល់អ្នកគ្រប់គ្នាដែលបានបោះឆ្នោតឱ្យខ្ញុំ ។

Haaland បានជួយក្រុមរបស់គាត់លើកពាន បីក្នុងមួយរដូវកាលដែលឈ្នះពានក្នុងស្រុក និងពានអឺរ៉ុបក្នុងរដូវ កាលតែមួយ ខណៈដែល Man City ឈ្នះ UEFA Champions League ពានប្រឺមីញេលីក និង FA Cup ក្នុងឆ្នាំ ២០២២-២៣ ។

SHEFFIELD, ENGLAND – AUGUST 27: Erling Haaland of Manchester City scores a goal to make it 0-1 during the Premier League match between Sheffield United and Manchester City at Bramall Lane on August 27, 2023 in Sheffield, England. (Photo by Robbie Jay Barratt – AMA/Getty Images)

ជាមួយគ្នានេះដែរ លោក Pep Guardiola ដែលជាគ្រូបង្វឹករបស់ Man City ត្រូវបានគេជាប់ជាគ្រូបង្វឹ្កឆ្នើមប្រចាំឆ្នាំ 2022-23ផងដែរ ៕

RELATED ARTICLES