Monday, November 25, 2024
Homeកីឡាអន្ដរជាតិSaka ជាប់ជាកីឡាករល្អបំផុតប្រចាំឆ្នាំរបស់អង់គ្លេស

Saka ជាប់ជាកីឡាករល្អបំផុតប្រចាំឆ្នាំរបស់អង់គ្លេស

សមាគមកីឡាបាល់ទាត់អង់គ្លេសបាននិយាយកាលពីម្សិលមិញថាកីឡាករខ្សែប្រយុទ្ធ Bukayo Saka បានជាប់​ជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់អង់គ្លេសសម្រាប់២ឆ្នាំជាប់ៗគ្នា។

Saka របស់ក្លឹប Arsenal វ័យ ២២ ឆ្នាំត្រូវបានបោះឆ្នោតជ្រើសរើសជាកីឡាករឆ្នើមប្រចាំរដូវកាល ២០២២-២៣ ដោយអ្នកគាំទ្រ នាំមុខខ្សែបម្រើ Jude Bellingham និងខ្សែប្រយុទ្ធ Harry Kane ដែលស្ថិតនៅលំដាប់ទីពីរ និង​ទីបី។

Saka ដែលបានបង្ហាញខ្លួនជាលើកដំបូងនៅអង់គ្លេសក្នុងខែតុលា ឆ្នាំ ២០២០ស៊ុតបញ្ចូលទីបាន ៧ គ្រាប់ក្នុង ១០ ប្រកួតក្នុងរយៈពេល ១២ ខែចុងក្រោយសម្រាប់ប្រទេសអង់គ្លេស រួមទាំងបីគ្រាប់នៅ World Cup ឆ្នាំ ២០២២ ។គាត់ត្រូវបានគេដាក់ឈ្មោះជាអ្នកលេងល្អ នៃការប្រកួតក្នុងអំឡុងពេលដែលអង់គ្លេសឈ្នះ៦-២ ទល់នឹងអ៊ីរ៉ង់ក្នុង​ប្រទេសកាតា ក៏ដូចជាក្នុងការឈ្នះលើអ៊ុយក្រែន និងម៉ាសេដូនីខាងជើងក្នុងវគ្គជម្រុះ Euro 2024 ៕

RELATED ARTICLES