Friday, January 24, 2025
Homeកីឡាអន្ដរជាតិតម្លៃភាគហ៊ុនក្លឹប Manchester United ធ្លាក់ចុះខ្លាំង

តម្លៃភាគហ៊ុនក្លឹប Manchester United ធ្លាក់ចុះខ្លាំង

តម្លៃភាគហ៊ុនរបស់ក្លឹប Man  United បានធ្លាក់ចុះជាង ៧០០លានដុល្លារកាលពីថ្ងៃអង្គារទី ៥ ខែកញ្ញា បន្ទាប់ ពីប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសរាយការណ៍ថាម្ចាស់ក្លឹបបានបញ្ឈប់ផែនការលក់ក្លឹប។កាសែត Daily Mail បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ម្ចាស់ក្លឹប Man Utd ដែលជាគ្រួសាររបស់លោក Glazer ត្រូវបានគេរាយ ការណ៍ថាបានដកក្លឹបចេញពីទីផ្សារ លក់ដូរបន្ទាប់ពីបរាជ័យក្នុងការទាក់ទាញការផ្តល់ ជូនដែលឆ្លើយតប នឹងតម្លៃដែលពួកគេចង់បាន។

យោងតាមសារព័ត៌មានរបស់អង់គ្លេស មហាសេដ្ឋី នាំមុខគេពីររូបគឺលោគ Jim Ratcliffe ជនជាតិអង់គ្លេស ដែល បានបង្កើតក្រុមហ៊ុនគីមីយក្ស INEOS និងធនាគារកាតា លោកSheikh Jassim Bin Hamad Al Thani ទាំងពីរបាន ដាក់កិច្ចព្រមព្រៀងដែលមានតម្លៃដល់ជាង៦,៣ ពាន់លានដុល្លារអាមេរិក។

មូលធននីយកម្មទីផ្សាររបស់ Manchester United ឥឡូវនេះគឺ ៣,១៥ពាន់លានដុល្លារអាមេរិក ដែលតិចជាងពាក់ កណ្តាលនៃតម្លៃស្នើសុំ ៧,៥ពាន់លានដុល្លារដែល Glazers ដាក់ឱ្យក្លឹប។

គេហទំព័របាល់ទាត់ 90min ដោយដកស្រង់ប្រភពអនាមិកជិតស្និទ្ធនឹងក្រុមគ្រួសារលោក  Glazers និងអ្នកទិញដ៏ មានសក្តានុពលបានបង្ហាញថាការពិភាក្សានៅតែបន្តក្នុងគោលបំណងលក់ក្លឹប៕

RELATED ARTICLES