នៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានចេញផ្សាយដោយកាសែត The Athletic កាលពីថ្ងៃអង្គារខ្សែបម្រើជម្រើសជាតិអង់គ្លេស Jordan Henderson បានឆ្លើយតបនឹងការរិះគន់ដោយការពារការសម្រេចចិត្តរបស់គាត់ក្នុងការចូលរួមជាមួយក្លឹបអារ៉ាប៊ីសាអូឌីត។ក្នុងការផ្ទេរនេះគេមិនបានអោយដឹងលម្អិតនោះទេទាំងកុងត្រានិងតម្លៃឈ្នួល។Henderson បានប្រាប់ The Athletic ថា ខ្ញុំអាចយល់ពីការមិនសប្បាយចិត្ត។ ខ្ញុំអាចយល់ពីកំហឹង។ អ្វីដែលខ្ញុំអាចនិយាយបាននៅពេលនេះគឺថាខ្ញុំសុំទោសដែលពួកគេមានអារម្មណ៍បែបនេះ។
បន្ទាប់ពី ១២ រដូវកាលនៅមួយ Liverpool អ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលចំពោះការសម្រេចចិត្តរបស់ប្រធានក្រុមក្នុងការចាកចេញពីក្លឹបប៉ុន្តែ Henderson យល់ថាគាត់មិនមែនជាកីឡាករសំខាន់របស់អ្នកចាត់ការ Juergen Klopp ទៀតទេ។
Hendersonបានបដិសេធថាហេតុផលដែលគាត់បានយល់ព្រមចូលរួមជាមួយ Al-Ettifaq ដោយសារតែលុយ។លោកបាននិយាយថាមនុស្សអាចជឿខ្ញុំឬមិនជឿ ប៉ុន្តែក្នុងជីវិតនិងអាជីពរបស់ខ្ញុំ លុយមិនដែលមានកម្លាំងចិត្តទេ៕