Saturday, July 12, 2025
Homeសន្ដិសុខសង្គម ផឹកស៊ីឈ្លោះគ្នា តាមវ៉ៃដល់ផ្ទះ

 ផឹកស៊ីឈ្លោះគ្នា តាមវ៉ៃដល់ផ្ទះ

ខេត្តកំពង់ស្ពឺ ៖ បុរស២នាក់ ក្រោយពីផឹកស៊ីជុំគ្នាស្រវឹងធ្លាក់ភ្នែក កើតមានជម្លោះពាក្យសម្តី រួចក៏បែកផ្លូវទៅផ្ទះ រៀងខ្លន បន្ទាប់មកភាគីម្ខាង ដើរទៅផ្ទះវិញ ដេកនៅលើគ្រែសំយាបមុខផ្ទះ ស្រាប់តែគូទំនាស់ បានតាមទៅ លបវាយជនរងគ្រោះដល់ផ្ទះ ដោយយកដំបងដែក សំពងជនរងគ្រោះ រួចចាប់កអាវអូសទម្លាក់ពីលើគ្រែដាល់ បន្ថែមជាច្រើនដៃ បណ្តាលឱ្យបែកភ្នែក បែកក្បាល រងរបួសយ៉ាងធ្ងន់ ។ ចំណែកជនដៃដល់ត្រូវសមត្ថកិច្ចចាប់ វាយខ្នោះ នាំយកទៅចាត់ ការតាមច្បាប់។

ករណីហិង្សានេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង០៥នាទីព្រឹក ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ នៅត្រង់ចំ ណុចខាងមុខផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិព្រៃរងៀង ឃុំទួលសាលា ស្រុកបសេដ្ឋ។

ជនដៃដល់ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះប៊ិន ទិន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកជនរងគ្រោះ មានឈ្មោះប៉ោ សុខថេង ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកើតហេតុខាងលើជាមួយគ្នា។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ជនដៃដល់ និងជនរងគ្រោះ បានផឹកស៊ីជាមួយគ្នាលុះ ស្រវឹងធ្លាក់ភ្នែក បានកើតមានទំនាស់ពាក្យសម្តី តែមិនឈានដល់អំពើហិង្សានោះទេ ដោយសារតែមានអ្នក ជួយឃាត់ និងចាប់បំបែកចេញពីគ្នា។ បន្ទាប់មក ជនរងគ្រោះ បានដើរត្រឡប់ទៅផ្ទះវិញ រួចបានចូលទៅ ដេក នៅលើគ្រែក្រោមសំយាបផ្ទះរបស់ខ្លួន ស្រាប់តែក្រោយមក ជនដៃដល់បានកាន់ដែកទីបជ្រុង មានទំហំ១០លី ប្រវែង៨០សង់ទីម៉ែត្រ បានលបទៅវាយជនរងគ្រោះ ខណៈដែលជនរងគ្រោះកំពុងដេកលក់លើគ្រែ  រួចហើយ ជនដៃដល់បានចាប់កអាវអូសទម្លាក់ជនរងគ្រោះពីលើគ្រែ ហើយវាយជាច្រើនដៃ ចំត្របកភ្នែកខាងស្តាំថែមទៀត បណ្តាលឱ្យបុរសរងគ្រោះ រងរបួសបែកភ្នែក បែកក្បាល រងរបួសយ៉ាងដំណំ រួចជនសង្ស័យបានរត់គេចខ្លួនបាត់។ ចំណែកជនរងគ្រោះ ត្រូវក្រុមគ្រួសារដឹកបញ្ជូនទៅព្យាបាលនៅគ្លីនិកមួយកន្លែង និងបានទៅដាក់ពាក្យបណ្តឹង ឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

ក្រោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចជំនាញ បានសហការជាមួយប៉ុស្តិ៍ នគរបាលរដ្ឋបាល ឃុំទួលសាលា ចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ នាំខ្លួនយក មកសួរនៅអធិការដ្ឋានស្រុកបសេដ្ឋ។

នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់ខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានកាន់ដែកទីប វាយជនរងគ្រោះ ដល់ផ្ទះប្រាកដមែន មូលហេតុដោយសារតែមានជម្លោះក្នុងវង់ផឹកស៊ី។

មន្ត្រីនគរបាលស្រុកបសេដ្ឋ បានបញ្ជាក់ថា ជនដៃដល់ខាងលើ គឺជាមនុស្សញៀនស្រា ផឹកស្រវឹងរាល់ថ្ងៃ ថែម ទាំងមានអត្តចរិតកោងកាច និងធ្លាប់បានធ្វើកិច្ចសន្យានៅប៉ុស្តិ៍នគររដ្ឋបាលឃុំទួសាលា ចំនួន២ដងរួចមកហើយ ប៉ុន្តែបុរសរូបនេះ មិនរាងចាលនោះទេ លុះចុងក្រោយ ប្រព្រឹត្តហិង្សា បណ្តាលឱ្យជនរងគ្រោះរងរបួស ធ្ងន់បែប នេះតែម្តង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES