ភ្នំពេញ ៖ ករណីស្ត្រីម្នាក់ ត្រូវអតីតម្តាយក្មេក និងអតីតប្អូនថ្លៃ ប្រើអំពើហិង្សាព្រួតវាយ បណ្តាលឱ្យរងរបួសយ៉ាង ដណំ ព្រោះតែរឿងដណ្តើមចៅយកទៅចិញ្ចឹម រហូតឈានដល់ការប្តឹងផ្តល់គ្នានោះ ទីបំផុតបន្ទាប់ពីភាគីទាំងសង ខាងបានចូលមកជួបមុខដោះស្រាយគ្នា តាមការកោះហៅរបស់សមត្ថកិច្ច ក៏ឈានដល់ការព្រមព្រៀងបញ្ចប់រឿង (ដកពាក្យបណ្តឹង) បន្ទាប់ពីភាគីប្អូនថ្លៃ និងម្តាយក្មេក ទទួលស្គាល់កំហុស និងធ្វើការសុំទោសស្ត្រីរងគ្រោះ។

គួរបញ្ជាក់ថា ករណីអំពើហិង្សា អតីតម្តាយក្មេក វាយកូនប្រសាស្រី ដណ្តើមចៅនេះ បានកើតឡើងកាលពីវេលា ម៉ោង ២និង០៦នាទីរសៀល ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិបឹងសាឡាង សង្កាត់ប្ញស្សីកែវ ខណ្ឌឫស្សីកែវ ដោយស្ត្រីរងគ្រោះ ដែលត្រូវអតីតម្តាយក្មេកប្រើហិង្សា បណ្តាលឱ្យរងរបួស មានឈ្មោះចាន់ រតនា មានលំនៅ ភួមិបឹងសាឡាង សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ។ ចំណែកស្ត្រីជាអតីតម្តាយក្មេក មានឈ្មោះញ៉ុង សុភាព អាយុ៥៩ឆ្នាំ មានលំនៅក្នុងសង្កាត់សំរោងក្រោម ខណ្ឌ ពោធិ៍សែនជ័យ។

យោងតាមប្រភពពីក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹង នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ ថា ករណីស្ត្រីម្នាក់ឈ្មោះចាន់ រតនា អាយុ២៣ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភួមិបឹង សាឡាង សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ ដែលបានសំណូមពរតាមបណ្តាញសារព័ត៌មាន ស្នើសុំឱ្យលោកឧត្តម សេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជួយអន្តរាគមន៍ ពាក់ព័ន្ធនឹងករណីមានស្ត្រី២ ដែលជាអតីតម្តាយក្មេក ឈ្មោះញ៉ុង សុភាព អាយុ៥៩ឆ្នាំ និងស្ត្រីជាអតីត ប្អូនថ្លៃ មានឈ្មោះទ្រុយ ចន្ទ្រា អាយុ២៥ឆ្នាំ បានសម្រុកចូលដល់ក្នុងផ្ទះជួលរបស់នាង និងព្រួតវ៉ៃយ៉ាងអនាធិបតេយ្យ ក្នុងសង្កាត់ប្ញស្សីកែវ បង្កឱ្យរងរបួសនៅលើផ្ទៃមុខ ខណៈដែលអតីតម្តាយក្មេកនិងប្អូនថ្លៃស្រី បានមកផ្ទះនាង ក្នុងបំណងយកកូននាងទៅនៅជាមួយពួកគេ តែនាងជនរងគ្រោះមិនព្រម ក៏មានការវាយប្រតាយប្រតប់គ្នាតែម្តង នៅក្នុងហេតុការណ៍កើតឡើងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣។
ក្រោយពីទទួលព័ត៌មាននេះភ្លាម លោកស្នងការ បានដាក់បទបញ្ជាទៅលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការ នគរបាលខណ្ឌប្ញស្សីកែវ ស្រាវជ្រាវជាបន្ទាន់។ បន្ទាប់មក ប៉ុស្តិ៍នគរបាលរដ្ឋបាលប្ញស្សីកែវ បានចេញលិខិតកោះ ហៅស្ត្រីជាប្អូនថ្លៃដែលជាជនបង្កហេតុ ឲ្យចូលខ្លួនទៅបំភ្លឺជុំវិញករណីហិង្សានេះ នៅប៉ុស្តិ៍នគរបាលរដ្ឋបាល ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ នារសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ បន្ទាប់ពីស្ត្រីរងគ្រោះ បានដាក់ពាក្យបណ្តឹងនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលប្ញស្សីកែវ។

នៅពេលដែលមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលប្ញស្សីកែវ កោះហៅភាគីទាំងពីរមកជួបដោះស្រាយទល់មុខ គ្នានៅ រសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ ពួកគាត់ទាំងពីរភាគីមានវត្តមានម្តាយបង្កើតស្ត្រីរងគ្រោះ ស្ត្រីរងគ្រោះ និង អតីតម្តាយក្មេក រួមទាំងអតីតប្អូនថ្លៃស្រី។ ខណៈនោះ ស្ត្រីជាប្អូនថ្លៃ បានសុំទោស ទទួលកំហុសដែលបានប្រ ព្រឹត្តអំពើហិង្សាទៅលើអតីតបងស្រីថ្លៃ។ បន្ទាប់មកភាគីទាំងពីរបាន សម្របសម្រួលព្រមព្រៀងគ្នា លើហេតុផល ថា ធ្លាប់រស់នៅក្នុងរង្វង់គ្រួសារជាមួយគ្នាកន្លងមក។
ក្នុងនោះក៏មានការឯកភាពពីលោកហេង ផេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបាន ឱ្យសមត្ថកិច្ចធ្វើកិច្ចសន្យាអប់រំ ធានាទៅលំនៅឋានវិញ និងដកពាក្យបណ្តឹង បញ្ចប់រឿងនៅប៉ុស្តិ៍នគរ បាលរដ្ឋ បាលប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ៕