Monday, November 25, 2024
Homeកីឡាអន្ដរជាតិAntony ពន្យារពេលមក Man Utd ជុំវិញរឿងអាស្រូវ

Antony ពន្យារពេលមក Man Utd ជុំវិញរឿងអាស្រូវ

យោងតាមប្រភពពីប្រឺមីញេលីក បាននិយាយកាលពីថ្ងៃចន្ទ ថា Antony នឹងមិនត្រលប់មក Man Utd វិញភ្លាម ៗទេ ខណៈពេលដែលខ្សែប្រយុទ្ធប្រេស៊ីលរូបនេះជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់មួយចំនួន។ក្លឹបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា Man Utd ទទួលស្គាល់ការចោទប្រកាន់ដែល បានធ្វើឡើង ប្រឆាំងនឹង Antony។កីឡាករដែលមិនបានចូលរួមក្នុងការប្រកួតអន្តរជាតិនឹងត្រូវត្រលប់ មកហ្វឹកហាត់វិញនៅ ថ្ងៃច័ន្ទ។ ទោះជាយ៉ាងណាក៏ដោយក្លឹបបានយល់ព្រមជាមួយ Antony ថាគាត់នឹងពន្យារពេលការវិលត្រឡប់មក វិញរបស់គាត់រហូតដល់មានការជូនដំណឹងបន្ថែមទៀតដើម្បីដោះស្រាយការចោទប្រកាន់។

Antony ត្រូវបានដកចេញពីក្រុមជម្រើសជាតិប្រេស៊ីលសម្រាប់ការប្រកួតជម្រុះ World Cup ចំនួនពីរលើកចំពេល ដែលប៉ូលិសស៊ើបអង្កេតលើការចោទប្រកាន់របស់អតីតមិត្តស្រីរបស់គាត់ Gabriela Cavallin។ Antony បាន បដិសេធចំពោះការធ្វើខុស។

Antonyខ្ញុំចង់បញ្ជាក់ជាថ្មីអំពីភាពគ្មានទោសកំហុសរបស់ខ្ញុំចំពោះរឿងដែលខ្ញុំត្រូវបានចោទប្រកាន់ ហើយខ្ញុំនឹង សហការយ៉ាងពេញទំហឹងជាមួយប៉ូលីស ដើម្បីជួយពួកគេឱ្យឈានដល់ការពិត។ខ្ញុំទន្ទឹងរង់ចាំការវិលត្រឡប់ មកលេងវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ទាំងប៉ូលីសប្រេស៊ីលនិងអង់គ្លេសកំពុងស៊ើបអង្កេតការចោទប្រកាន់នេះ។ ស្ត្រីពីរនាក់បានចេញមុខមកអះអាង ថា ពួកគេត្រូវបានវាយដំលើរាងកាយដោយ Antony ដែលមិនត្រូវបានចាប់ខ្លួន ឬចោទប្រកាន់៕

RELATED ARTICLES