កីឡាករខ្សែប្រយុទ្ធ Lionel Messi កាលពីថ្ងៃអាទិត្យបានចូលរួមរំលែកទុក្ខដល់ប្រទេសម៉ារ៉ុកបន្ទាប់ពីការរញ្ជួយ ដីដ៏សាហាវដែលបានសម្លាប់មនុស្សរាប់រយនាក់នៅក្នុងប្រទេសអាហ្វ្រិកខាងជើង។កីឡាករបាល់ទាត់ជើងឯកពិភពលោក Messi បានសរសេរនៅលើ Instagram ថា ឮខ្ញុំសូមចូលរួមរំលែកទុក្ខ ដល់គ្រួសារទាំងអស់នៃជនរងគ្រោះដោយគ្រោះរញ្ជួយដីនៅប្រទេសម៉ារ៉ុក។ចំនួនអ្នកស្លាប់បានកើនឡើង លើសពី២៨០០នាក់។

ក្រុមគ្រូពេទ្យ និងក្រុមអ្នកជួយសង្រ្គោះបន្តប្រយុទ្ធ ជាមួយនឹងក្តីសង្ឃឹមក្នុងការស្វែងរកអ្នកនៅរស់រានមានជីវិត បន្ថែមទៀតនៅក្រោមគំនរបាក់បែក។
អង្គការសហប្រជាជាតិនិយាយថា យ៉ាងហោចណាស់មានកុមារ១០ម៉ឺននាក់បានរងផលប៉ះ ពាល់ដោយការរញ្ជួយ ដីនៅពេលដែលគ្រោះរញ្ជួយដីកម្រិត ៧ រិចទ័របានវាយប្រហារប្រទេសម៉ារ៉ុកកាលពីល្ងាចថ្ងៃសុក្រ ។ នេះបើ យោងតាមក្រសួងមហាផ្ទៃម៉ារ៉ុក៕