ខ្សែបម្រើ Paul Pogba ត្រូវផ្អាកពីការប្រកួតបណ្ដោះអាសន្នតុលាការប្រឆាំងគ្រឿងញៀនជាតិរបស់អ៊ីតាលី (Nado) បាននិយាយថា Pogba បានត្រលប់មកវិញនូវការធ្វើតេស្តជាមួយនឹងកម្រិតអ័រម៉ូន Testosterone បន្ទាប់ពី Juve ឈ្នះ 3-0 ទៅក្លឹប Udinese កាលពីថ្ងៃទី ២០ ខែសីហា។
Nado បាននិយាយថា Pogba បានបំពានច្បាប់ប្រឆាំងនឹងសារធាតុហាមឃាត់ នៅពេលដែលពួកគេបានរកឃើញសារធាតុហាមឃាត់ នៅក្នុងអ័រម៉ូនTestosterone ។អ័រម៉ូន Testosterone គឺជាអរម៉ូនដែលបង្កើនការស៊ូទ្រាំរបស់អត្តពលិក។
កីឡាករអន្តរជាតិបារាំង Pogba វ័យ 30 ឆ្នាំគឺជាកីឡាករបម្រុងដែលមិនបានដាក់ចូលលេងប៉ុន្តែត្រូវបានជ្រើសរើសសម្រាប់ការធ្វើតេស្តគ្រឿងញៀនក្រោយការប្រកួត។
ប្រសិនបើរកឃើញថាមានពិរុទ្ធពីបទប្រើប្រាស់គ្រឿងញៀន គាត់អាចប្រឈមមុខនឹងការហាមឃាត់មិនអោយចូលរួមប្រកួតពី ២ ទៅ ៤ ឆ្នាំ។ Juventus បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាក្លឹប សូមប្រកាស ថ្ងៃនេះ១១ ខែកញ្ញា ឆ្នាំ២០២៣ថា កីឡាករបាល់ទាត់ Paul Pogba បានទទួលដីកាព្យួរទុកជាបណ្តោះអាសន្នពីតុលាការជាតិប្រឆាំងគ្រឿងញៀនបន្ទាប់ពីលទ្ធផលនៃការធ្វើតេស្តដែលបានធ្វើឡើងនៅថ្ងៃទី២០ខែសីហាឆ្នាំ២០២៣។ក្លឹបរក្សាសិទ្ធិក្នុងការពិចារណាលើជំហាននីតិវិធីបន្ទាប់៕