ក្លឹបដើម្បីបន្ថែមការបង្ហាញខ្លួនជាទៀងទាត់សម្រាប់ក្រុមជម្រើសជាតិអៀរឡង់ខាងជើងក្នុងកម្រិតអន្តរជាតិ។អ្នកចាំទីក្លឹប Burnley វ័យ ២៦ ឆ្នាំដែលបង្ហាញខ្លួនបាន ៤១ប្រកួតក្នុងការបរាជ័យ១-០ដោយក្រុមជម្រើសជាតិ កាហ្សាក់ស្ថានកាលពីថ្ងៃអាទិត្យនោះកំពុងស្ថិតក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាលជាមួយក្លឹបបាល់ទាត់ដាណឺម៉ាក Aarhus ។
Peacock-Farrell បាននិយាយថា កម្រិតក្លឹបមិនមានភាពអស្ចារ្យទេហើយមានភាពមិនស៊ីសង្វាក់ គ្នាទាក់ទង នឹងពេលវេលានៃការប្រកួត។ខ្ញុំគ្រាន់តែព្យាយាមកែតម្រូវកម្រិតក្លឹបឥឡូវនេះ ហើយនេះជាគោលបំណងនៅ ឆ្នាំនេះ។
បន្ទាប់ពីត្រូវបានដំឡើងជាជម្រើសទី១របស់អ្នកចាត់ការ Michael O’Neill នៅដើមយុទ្ធនាការប្រកួត Nations League ក្នុងឆ្នាំ ២០១៨ កីឡាករចាំទី Peacock-Farrell បានជាប់គាំងតាំងពីពេលនោះមក។គាត់បានលេងជាច្រើនសម្រាប់អៀរឡង់ខាងជើង ក៏ដូចក្លឹប ទាំងប្រាំក្នុងអាជីពរបស់គាត់នៅក្លឹប Sheffield Wednesday ដែលគាត់បានលេងចំនួន៤៧ដងក្នុងអំឡុងពេលខ្ចីជើងក្នុងឆ្នាំ ២០២១-២២។
គាត់បានពន្យល់ថា៖ «ពេលខ្ញុំចេញមក ខ្ញុំព្យាយាមដូចអ្នក រាល់គ្នាលេងឲ្យអស់ពីសមត្ថភាព ហើយសរុបមក ខ្ញុំធ្វើបានល្អរហូតមកដល់ពេលនេះ៕