Thursday, July 10, 2025
Homeព័ត៌មានអន្តរជាតិឆេះអគារផ្ទះល្វែង កម្ពស់៩ជាន់ស្លាប់ ៥៦ របួស ៣៧នាក់

ឆេះអគារផ្ទះល្វែង កម្ពស់៩ជាន់ស្លាប់ ៥៦ របួស ៣៧នាក់

យ៉ាងហោចណាស់មនុស្ស ៥៦នាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតរងរបួសនៅក្នុងហេតុការណ៍អគ្គីភ័យ ដ៏ធំមួយដែលបានឆាបឆេះនៅក្នុងប្លុកផ្ទះល្វែងដែលមានកំពស់៩ក្នុងរដ្ឋធានីហាណូយរបស់ប្រទេសវៀតណាម។សាក្សីបាននិយាយថាភ្លើងបានចាប់ផ្តើមឆេះនៅម៉ោង២៣មុនពាក់កណ្តាលអធ្រាត្រថ្ងៃអង្គារ នៅក្នុងអគារកម្ពស់ ៩ជាន់ ដោយមានផ្សែងហុយចេញពីយ៉រ និងបង្អួច។មូលហេតុដែលបណ្តាលឲ្យឆេះ មិនត្រូវបានគេបង្ហើបឲ្យដឹង ទេខណៈការស៊ើបអង្កេតកំពុងបន្ត។

ទីភ្នាក់ងារព័ត៌មានវៀតណាមផ្លូវការបាននិយាយថា អាជ្ញាធរបានជួយសង្គ្រោះមនុស្សប្រហែល ៧០ នាក់ និង មនុស្ស ៥៤នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ រួមទាំង អ្នកស្លាប់៨នាក់ផងដែរ ។អាគារអាផាតនេះបិទជិតគ្មានផ្លូវរត់គេចចេញបាន។អគារនេះមានមនុស្សរស់នៅប្រហែល១៥០នាក់ ។

រថយន្តពន្លត់អគ្គីភ័យចំនួន១៥គ្រឿងត្រូវបានបញ្ជូនមកជួយ ប៉ុន្តែមិនអាចចូលទៅជិតប្លុកផ្ទះល្វែង ដែលកំពុង ឆេះបានទេព្រោះផ្លូវតូចចង្អៀតពេក។ទោះជាយ៉ាងណាក្តីរហូតមកដល់ម៉ោង២ទៀបភ្លឺ អាចគ្រប់គ្រងស្ថាន ការណ៍បាន។

ប្រទេសវៀតណាមបានជួបប្រទះនឹងភ្លើងឆេះយ៉ាងសន្ធោសន្ធៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលជា ញឹកញាប់នៅកន្លែងកម្សាន្តដូចជាហាងខារ៉ាអូខេដ៏ពេញនិយមជាដើម។រយៈពេលជិតមួយឆ្នាំមុនមនុស្ស៣៣នាក់បានស្លាប់ដោយសារអគ្គិភ័យឆាបឆេះនៅក្លឹបខារ៉ាអូខេមួយនៅភាគខាងត្បូងប្រទេសវៀតណាម៕

RELATED ARTICLES