Monday, November 25, 2024
Homeកីឡាអន្ដរជាតិ ប្រធានក្រុម Andorra បញ្ចប់អាជីពបន្ទាប់ពី២៦ ឆ្នាំ

 ប្រធានក្រុម Andorra បញ្ចប់អាជីពបន្ទាប់ពី២៦ ឆ្នាំ

បន្ទាប់ពីចំណាយពេល ២៦ឆ្នាំនិង ១៣៧ ប្រកួតជាមួយក្រុមជម្រើសជាតិកីឡាករ Ildefons Lima បានសម្រេចចិត្ត បញ្ចប់អាជីពដ៏វែងបំផុតក្នុងបាល់ទាត់អន្តរជាតិរបស់គាត់។

កីឡាករវ័យ៤៣ឆ្នាំរូបនេះបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងក្រុមជម្រើសជាតិអង់ដូរ៉ាតាំងពីអាយុ ១៧ ឆ្នាំក្នុង ការចាញ់ Estonia ៤-១ ក្នុងឆ្នាំ ១៩៩៧ ដោយស៊ុតបញ្ចូលទីក្នុងការប្រកួតផ្លូវការជាលើកទីពីរដែល មិនធ្លាប់មាន របស់ប្រទេសនេះ។

គាត់បានលេងជារៀងរាល់ទស្សវត្សរ៍ចាប់តាំងពីពេលនោះមក រហូតមកដល់ថ្ងៃអង្គារដែលជាការរប្រកួតអន្តរជាតិ ចុងក្រោយរបស់គាត់ជាមួយនឹងបរាជ័យ ៣-០ ជាមួយក្រុមជម្រើសជាតិស្វីស។បន្ទាប់ពី២៣នាទីគាត់ត្រូវបានប្តូរចេញនិងជំនួសដោយ Ricard Fernandez Betriu ។កាលពីឆ្នាំ ២០២១កំណត់ត្រា ពិភពលោក GuinnessបានអះអាងថាLimaទទួលបានអាជីពជាកីឡាករអន្តរជាតិយូរជាងគេ។មុនពេលការប្រកួត ជាមួយស្វីសLimaបានហៅការប្រកួតថា ជាការរាំចុងក្រោយ ៕

RELATED ARTICLES