Monday, November 25, 2024
Homeកីឡាអន្ដរជាតិអតីតប្រធាន FA របស់អេស្ប៉ាញនឹងបង្ហាញខ្លួន នៅតុលាការជុំវិញការថើប Jenni Hermoso

អតីតប្រធាន FA របស់អេស្ប៉ាញនឹងបង្ហាញខ្លួន នៅតុលាការជុំវិញការថើប Jenni Hermoso

អតីតប្រធានសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញលោក Luis Rubiales នឹងបង្ហាញខ្លួននៅតុលាការក្រុងម៉ាឌ្រីដ នៅថ្ងៃសុក្រ ជុំវិញការថើបរបស់គាត់លើកីឡាការិនីខ្សែប្រយុទ្ធក្រុមជម្រើសជាតិអេស្ប៉ាញ Jenni Hermoso ។Hermoso បានដាក់ពាក្យបណ្តឹងផ្លូវច្បាប់កាលពីសប្តាហ៍មុនជុំវិញការថើបរបស់លោក Rubiales នៅលើបបូរ មាត់បន្ទាប់ពីការឈ្នះការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតបាល់ទាត់ពិភពលោកស្ត្រីរបស់ប្រទេសរបស់នាងកាលពីថ្ងៃទី២០ ខែសីហា។លោកRubiales ត្រូវបានចៅក្រមតុលាការជាន់ខ្ពស់កោះហៅឱ្យឆ្លើយ តបនឹងការចោទ ប្រកាន់ពីការរំលោភផ្លូវភេទនិងការបង្ខិតបង្ខំ។គាត់នឹងបង្ហាញខ្លួននៅចំពោះមុខចៅក្រមនៅម៉ោង១២ ថ្ងៃសុក្រ  (ម៉ោងក្នុងស្រុក)។

Hermosoអាយុ៣៣ឆ្នាំបាននិយាយថាការថើបមិនមែនជាការយល់ព្រមទេខណៈពេលដែលលោក Rubiales បាន អះអាងថាវាជាការយល់ព្រម គ្នាទៅវិញទៅមកហើយជាថ្មីម្តងទៀតលោកបានការពារ សកម្មភាពរបស់ លោក នៅក្នុងបទសម្ភាសន៍ជាមួយ Piers Morgan ដែលត្រូវបានចាក់ផ្សាយកាលពីថ្ងៃអង្គារនៅលើទូរទស្សន៍ Talk TV ។លោកRubiales បានលាលែងពីតំណែងជាប្រធាន FA របស់អេស្ប៉ាញកាលពីថ្ងៃអាទិត្យដោយសារភាព ចម្រូង ចម្រាស ហើយថែមទាំងបានលាលែងពីតំណែងជាអនុប្រធានគណៈកម្មាធិការប្រតិបត្តិរបស់ UEFA ផងដែរ។ពាក្យបណ្តឹងរបស់កីឡាការិនី Hermoso គឺជាការរំលោភផ្លូវភេទមួយ ប៉ុន្តែកាលពីសប្តាហ៍មុន ព្រះរាជអាជ្ញា Marta Durantez Gil បានបន្ថែមការចោទប្រកាន់អំពីការបង្ខិតបង្ខំ បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះបានបង្ហើបថា សាច់ញាតិរបស់នាងមួយចំនួនត្រូវបានគាបសង្កត់ដោយ Rubiales និង អ្នករួមអាជីពរបស់គាត់ ឱ្យនិយាយថា ជាការ យល់ព្រមចំពោះអ្វីដែលបានកើតឡើង ។

កាលពីថ្ងៃចន្ទ ចៅក្រម Francisco de Jorge នៃតុលាការជាតិបានទទួលយកពាក្យបណ្តឹងនេះ ហើយបានចាត់ឲ្យ ចៅក្រមស៊ើបអង្កេតករណីនេះ៕

RELATED ARTICLES