Thursday, November 28, 2024
Homeសេដ្ឋកិច្ចសាកលលោកលុយបាត ថៃទំនងជា​ នឹងប្រែប្រួល ចុះឡើង ក្នុងឆ្នាំ​២០១៧នេះ

លុយបាត ថៃទំនងជា​ នឹងប្រែប្រួល ចុះឡើង ក្នុងឆ្នាំ​២០១៧នេះ

ថៃ៖ អ្នកប្រតិបត្តិ​របស់ ​ធនាគារ​ពាណិជ្ជកម្ម​ បាន​ព្យាករថា​ ប្រាក់​បាត​របស់​ ថៃ​ទំនង​ជា ​នឹង​ប្រែប្រួល ហាងឆេង​ ចុះឡើង​ច្រើនជាង​ឆ្នាំទៅ​ ដែល ​កត្តាចម្បង នោះគឺ ​ដោយ​ សារតែ​​​ ភាពមិនច្បាស់ លាស់នៃ​គោល នយោបាយ​របស់ ​ប្រធានាធិបតី​ថ្មី​ សហរដ្ឋអាមេរិក ។

ប្រភពដដែល​បាន ឲ្យ​ដឹងថា​ នាយកប្រតិបត្តិ​ របស់ធនាគារ​ កសិកររបស់ ថៃ​លោក Kiit Charornkitchaichana បានថ្លែង ថា​គោល នយោបាយ​ របស់​សហរដ្ឋអាមេរិក​ គឺ​ជា​កត្តា​ ដ៏​សំខាន់​​ ដែល​ប៉ះ ពាល់​ដល់ ​រូបិយប័ណ្ណ របស់ថៃ​ក្នុង អំឡុងពេល​នេះ ។ ឆ្នាំ​២០១៧ នេះ​ប្រាក់​បាត​ថៃ​ នឹង​មាន​ និន្នាការ​ ប្រែប្រួល ​ចុះ​ឡើង​ ទាំង​ការ​ ចុះ​ថ្លៃនិង​ ឡើង​ថ្លៃ​យ៉ាងលឿន ។ ដូចនេះ​ធនាគារ​ បាន​ព្យាករ​ ថា​តម្លៃ​ប្រាក់​បាត​ឆ្នាំនេះ​ នឹង​ស្ថិត​នៅ ​រង្វង់​៣៥ ដល់​៣៧បាត ​ធៀបនឹង​ ដុល្លារអាមេរិក ។

នៅគ្រានោះដែរ​ អ្នក​វិភាគ​ របស់​ធនាគារ​ TMB បានប៉ាន់ ប្រមាណ​ថា ​រូបិយប័ណ្ណ​ បាត​របស់​ថៃ ​ឆ្នាំ​២០១៧ នឹង​ចុះ​ថោក ​បើទុក​ជាវា​ឡើងថ្លៃ​ធៀប នឹង​ ដុល្លារ​ អាមេរិក​ កាលពីពីរ សប្តាហ៍​មុន​ យ៉ាងណាក្តី ។ ការ​ឡើង​ថ្លៃ​នៃ ប្រាក់បាត​នេះ​ គឺជា​លទ្ធ​ផល​ នៃ​ការធ្វើ​បរិកប្ប (​ឱកាសចំណេញ) លើ​រូបិយប័ណ្ណ ជា​ដុល្លារអាមេរិក ។

ធនាគារ​ TBM បានបន្ថែម ថា​សេដ្ឋកិច្ច​ថៃ​ និង​បណ្តាប្រទេស ​ដទៃ​ទៀត​ ក្នុង​តំបន់​អាស៊ី​ នឹង​រើបឡើង វិញ​ក្នុង​ឆ្នាំ ​២០១៧នេះ ដែល​នាំមកនូវ​ លំហូរ​នៃ មូលធន​ ជា​ច្រើ​ន ។ ប្រាក់បាត​ នឹង ទំនង​ជា​ ប្រែប្រួល​នៅ ចន្លោះ ៣៥,៥០ -៣៦,៨០​បាត​ក្នុង ​មួយ​ដុល្លារ ។

 

RELATED ARTICLES