Friday, May 9, 2025
Homeសន្ដិសុខសង្គមសាហាវម៉្លេះតា! វ៉ៃក្មេងប្រុសនឹងដុំថ្ម ចាប់បោកក្មេង ស្រីលើថ្ម បែកក្បាល

សាហាវម៉្លេះតា! វ៉ៃក្មេងប្រុសនឹងដុំថ្ម ចាប់បោកក្មេង ស្រីលើថ្ម បែកក្បាល

ខេត្តសៀមរាប ៖ ក្មេងប្រុសស្រី២នាក់ កំពុងដើរតាមផ្លូវសុខៗ ស្រាប់តែត្រូវបុរសចំណាស់ចិត្តកំណាចម្នាក់ បានស្ទុះទៅចាប់បោកផ្ទប់នឹងថ្មចិញ្ចើមផ្លូវ រួចទាញដុំថ្មវាយថែម បណ្តាលឱ្យក្មេងស្រីរងរបួសផុងលលាដ៍ ចំណែកក្មេងប្រុស រងរបួសដើមទ្រូងយ៉ាងធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះ បន្ទាន់ទាំង២នាក់ ចំណែកជនដៃដល់ ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

ករណីហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅត្រង់ចំណុចដីឡូត៍ មួយកន្លែង ស្ថិតក្នុងតំបន់អភិវឌ្ឍន៍រុនតាឯកស្ថិតនៅភូមិតានី (ភូមិធម្មជាតិ) ឃុំរុនតាឯក ស្រុកបន្ទាយស្រី។ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសរ ម៉ាប់ ហៅលុយ រៀប ភេទប្រុស អាយុ៥០ឆ្នាំ មុខ របរមិនពិតប្រាកដ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកក្មេងប្រុសស្រីរងគ្រោះទាំង២នាក់ ទី១-ឈ្មោះ លឿម កញ្ញា ភេទស្រី អាយុ៨ឆ្នាំ មុខរបរសិស្ស និងទី២-ឈ្មោះហៃ រដ្ឋា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស។ ក្មេងប្រុសស្រីរងគ្រោះទាំង២នាក់ មានលំនៅក្នុងតំបន់អភិវឌ្ឍន៍ រុនតាឯក ភូមិតានី (ភូមិធម្មជាតិ) ឃុំរុនតាឯក ស្រុកបន្ទាយស្រី ជាមួយគ្នា។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ នៅវេលាម៉ោង៦ព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ គេឃើញ ក្មេងប្រុសស្រីរងគ្រោះទាំង២នាក់ខាងលើ កំពុងដើរនៅតាមផ្លូវសុខៗ ស្រាប់តែមកដល់ត្រង់ចំណុចកើតហេតុខាងលើ លេចមុខជនសង្ស័យ ឈ្មោះសរ ម៉ាប់ ហៅលុយ រៀប បានស្ទុះ ចេញមកចាប់ក្មេងស្រីរងគ្រោះ ឈ្មោះលឿម កញ្ញា បោកផ្ទប់នឹងថ្មនៅលើចិញ្ចើមផ្លូវ បណ្តាលឱ្យផុងលលា ដ៍ក្បាល រងរបួសយ៉ាងធ្ងន់ បន្ទាប់មកជនកំណាចនេះ បានយកដុំថ្មវាយទៅលើក្មេងប្រុសរងគ្រោះឈ្មោះ ហៃ រដ្ឋា ចំនួន៣ដំថ្ម ត្រូវចំដើមទ្រូងចំហៀងខាងឆ្វេង បណ្តាលឱ្យរងរបួសធ្ងន់ទាំង២នាក់តែម្តង។

ក្រោយកើតហេតុ ក្មេងប្រុសរងគ្រោះឈ្មោះហៃ រដ្ឋា ត្រូវបានក្រុមគ្រួសារដឹកបញ្ជូន ទៅសង្គ្រោះបន្ទាន់នៅមន្ទីរ ពេទ្យបង្អែកខេត្តសៀមរាប។  ចំណែកក្មេងស្រីរងគ្រោះឈ្មោះលឿម កញ្ញា ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅ មន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប។

ដោយឡែក ជនសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញសហការជាមួយកម្លាំងមូលដ្ឋាន ចុះស្រាវជ្រាវឃាត់ខ្លួនភ្លាមៗ នាំយកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះសរ ម៉ាប់ ហៅលុយ រៀប បានឆ្លើយសារភាពថា រូបខ្លួនពិតជាបាន ធ្វើសកម្មភាពចាប់បោកក្មេងស្រីនឹងថ្មចិញ្ចើមផ្លូវ ព្រមទាំងយកដុំថ្មវាយលើក្មេងប្រុសម្នាក់ បណ្តាលឱ្យរបួសធ្ងន់ ទាំង២នាក់ប្រាកដមែន។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់សាលាដំបូងខេត្តដើម្បី ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES