Friday, May 9, 2025
Homeសន្ដិសុខសង្គមអត់ការធ្វើ កាប់ជនបរទេសលេង ជាប់ខ្នោះ២

អត់ការធ្វើ កាប់ជនបរទេសលេង ជាប់ខ្នោះ២

ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលខណ្ឌដូនពេញស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ បានជាបន្តបន្ទាប់ ក្រោយពេលដែលក្រុមជនសង្ស័យ បានធ្វើសកម្មភាពកាប់ជនបរទេសម្នាក់ បណ្តាលឱ្យរងរបួសដៃ នៅសួន ច្បារមាត់ទន្លេ ខណៈបក្ខពួកនៅសេសសល់ម្នាក់ទៀត កំពុងរត់គេចខ្លួន។

ការចុះឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើងកាលពីម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុច ទល់មុខបុរីវិមានភ្នំពេញ ប្រឡាយទឹកស្អុយ ការដ្ឋានសំណង់ហ្គ្រែនភ្នំពេញ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះញឹម ម៉ៅ ហៅអាគោ អាយុ៣០ឆ្នាំ មុខ របរមិនពិតប្រាកដ ស្នាក់នៅក្នុងវត្តសារ៉ាវន្តតេជោ ស្ថិតក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ (ឃាត់ខ្លួនថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣) និងទី២-ឈ្មោះអ៊ួន សុខពៅ ហៅពៅធំ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរនិងស្នាក់ នៅមិន ពិតប្រាកដ (ឃាត់ខ្លួនថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣)។ ចំណែកបក្ខពួកម្នាក់ទៀត ដែលកំពុងរត់គេចខ្លួនមាន ឈ្មោះអាល័ក្ខ អាយុ២៨ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ។ ដោយឡែកជនរងគ្រោះ ជាជនជាតិអូស្ត្រាលី ភេទប្រុស អាយុប្រហែល៥០ឆ្នាំ (រងរបួសដៃឆ្វេង)។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីម៉ោង ១១និង៣៥នាទីព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចសួនច្បារមាត់ទន្លេ ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ មានករណី ជនសង្ស័យ៣នាក់ យកកាំបិតប៉័ងតោ កាប់លើជនរងគ្រោះ ជាជនជាតិអូស្ត្រាលី ភេទប្រុស អាយុប្រហែល៥០ឆ្នាំ បណ្តាលឱ្យរងរបួសដៃឆ្វេង។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍ បានចុះស្រាវជ្រាវ រហូតដល់ម៉ោង៥ល្ងាច ថ្ងៃដដែល ក៏បង្ក្រាបបានជនសង្ស័យម្នា ក់ឈ្មោះអ៊ួន សុខពៅ ហៅពៅធំ នៅចំណុចទីតាំងផ្ញើម៉ូតូ ក្បែររបង វត្តឧណ្ណាលោម (ខាងត្បូង) ផ្លូវលេខ១៥៤ ស្ថិតក្នុងសង្កាត់ ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ព្រមទាំងដកហូត បានវត្ថុតាង កាំបិតប៉័ងតោ ដែលលាក់ទុកក្នុងធុងសំរាម ក្បែរកន្លែងកើតហេតុ។

ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការតាមនីតិវិធី និងកំពុងស្រាវជ្រាវស្វែងរកបក្ខពួកម្នាក់ទៀត ដែលកំពុងរត់គេខ្លួន ដើម្បីនាំយកមកផ្តន្ទាទោសទៅតាមច្បាប់ផង ដែរ៕

RELATED ARTICLES