លោកPep Guardiola បាននិយាយថា ក្លឹបមេឃខៀវMan City អាចរក្សាពានរង្វាន់យូហ្វាឆេមពានលីករបស់ខ្លួនបាន ទោះជាមានឧបសគ្គ អ្វីក៏ដោយ។
Man City បានលើកពាន យូហ្វាឆេមពានលីកលើកដំបូង ជាមួយនឹងជ័យជម្នះ ១-០លើក្រុម Inter Milan ក្នុងទីក្រុង Istanbulកាលពីខែមិថុនាដែលនាំមកនូវការបញ្ចប់ការខកចិត្តជាច្រើនឆ្នាំ និងការខកខានក្នុងការប្រកួត។
នៅពេលសួរអំពីឱកាសរបស់ Man City ក្នុងការរក្សាតំណែងនៅមុនការប្រកួតបើកឆាកពូល G របស់ពួកគេនៅឯផ្ទះទទួលក្រុម Red Star ហើយCity បានយកឈ្នះដោយលទ្ធផល៣-១លោក Guardiola បានប្រាប់អ្នកយកព័ត៌មានថា វានឹងកាន់តែងាយស្រួល។ ការលំបាកបំផុតក្នុងការឈ្នះពានជាលើកដំបូង។ វាពិតជាមិនគួរឱ្យជឿសម្រាប់ពួកយើង ប៉ុន្តែយើងធ្វើបាន។
ទោះជាយ៉ាងណា លោក Guardiola បាននិយាយថា កីឡាកររបស់លោកមិនគួរមានអារម្មណ៍ស្រួលនោះទេ ដើម្បីទទួលបានបីពិន្ទុដំបូង។
ជាមួយគ្នានេះដែរលោក Guardiola បាននិយាយថាកីឡាករទាំងបីនាក់ដែលរងរបួសគឺ Jack Grealish, John Stones និង Mateo Kovacic ដែលបានខកខានការទទួលជ័យជម្នះ៣-១ របស់ Man City នៅលើទឹកដីក្រុម West Hamកាលពីថ្ងៃសៅរ៍នឹងនៅតែអវត្តមាននៅថ្ងៃអង្គារនេះ៕