អ្នកចាំទី Ivan Provedel បានក្លាយជាវីរបុសរបស់ក្លឹប Lazio បន្ទាប់ពីគាត់តែតបាល់បញ្ចូលទីបាន មួយគ្រាប់ តាមបានស្មើ១-១ ក្លឹប Atletico Madrid នៅក្នុងការប្រកួតយូហ្វាឆេមពានលីកពូល E កាលពីរាត្រីថ្ងៃពុធ ។
ប្រាំនាទីក្នុងម៉ោងបន្ថែម កីឡាករចាំទី Ivan Provedel តែតបាល់បញ្ចូលទីបានមួយគ្រាប់បន្ទាប់ពីមានការបញ្ជូនប បញ្ជូនបាល់ដ៏ល្អពី Luis Alberto ធ្វើអោយចប់ការប្រកួតទទួលបានលទ្ធផលស្មើ ១-១។
ខ្សែបម្រើ Pablo Barrios បានទម្លាយភាពជាប់គាំងសម្រាប់ក្រុមAtleticoតាំងពីនាទីទី២៩ជាមួយនឹងការស៊ុត បាល់បញ្ចូលទីជាលើកដំបូងពីចម្ងាយ ។
ចំណែកឯលទ្ធផល មួយគូទៀតនៅក្នុងពូលF នេះក្លឹប បានយកឈ្នះ ក្លឹបបាល់ទាត់ស្កុតឡែន Celtic ដោយ លទ្ធផល ២-០ឈរតំណែលលេខ១ក្នុងពូលបណ្តោះអាសន្ន ៕