ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃអង្គារថាលោក Julian Nagelsmann អាចនឹងត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិអាល្លឺម៉ង់ស្នងតំណែងលោក Hansi Flick បន្ទាប់ពីដឹកនាំទទួលបានលទ្ធផលខកចិត្តជាបន្តបន្ទាប់។
លោកNagelsmann អាយុ ៣៦ ឆ្នាំនឹងចូលកាន់តំណែងសម្រាប់ការប្រកួតជើងឯកអឺរ៉ុបនៅឆ្នាំក្រោយដែលត្រូវបានរៀបចំនៅប្រទេសអាល្លឺម៉ង់។
Flickបានក្លាយជាគ្រូបង្វឹកអាល្លឺម៉ង់ដំបូងគេក្នុងប្រវត្តិសាស្ត្រដែលត្រូវបានបណ្តេញចេញពីដំណែង បន្ទាប់ពីក្រុមរបស់គាត់បានចាញ់ក្នុងការប្រកួតមិត្តភាព៤-១ ជាមួយជប៉ុនកាលពីដើមខែកញ្ញា។
អាល្លឺម៉ង់បានចាញ់ ៤ ប្រកួតក្នុងចំណោម ៦ ប្រកួតរបស់ពួកគេចាប់តាំងពីពេលនោះមក ខណៈដែលពួកគេត្រៀមធ្វើជាម្ចាស់ផ្ទះយូរ៉ូ ។
Nagelsmann បានអវត្តមានពីការងារចាប់តាំងពីគាត់ត្រូវបានបណ្តេញចេញដោយក្លឹប Bayern កាលពីដើមឆ្នាំនេះ អំឡុងពេលការប្រជែងដណ្តើមពានប៊ុនដេស្លីហ្គា ៕