បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍កាលពីថ្ងៃអង្គារ នាយករដ្ឋមន្ត្រីថៃលោកស្រេតថា ថាវីនស៊ីន បាន ប្រាប់ប្រព័ន្ធផ្សព្វផ្សាយថារដ្ឋាភិបាលនឹងប្រកាសពីប្រភពមូលនិធិសម្រាប់យុទ្ធនាការជំរុញសេដ្ឋកិច្ចដ៏ធំបំផុតរបស់ខ្លួននាពេលឆាប់ៗនេះដោយបន្ថែមថាពេលនេះមិនមែនជាពេលវេលាដើម្បីបង្ហាញព័ត៌មានលម្អិតនៃយុទ្ធនាការនេះទេ ដោយសារពួកគេមិនទាន់រួចរាល់។នេះបើតាមការចេញផ្សាយរបស់កាសែតថៃThe Nationចេញផ្សាយ កាលពីថ្ងៃអង្គារទី ២៣ កញ្ញាឆ្នាំ ២០២៣។

លោក ស្រេតថា បានបញ្ជាក់ជាថ្មីថា ការផ្តល់មូលនិធិនៃគម្រោងនេះនឹងស្ថិតក្រោមក្របខណ្ឌច្បាប់យ៉ាងតឹងរ៉ឹង ហើយលោករំពឹងថាគ្មានបញ្ហាក្នុងការធានាប្រាក់នោះទេ។
នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតសកលខែឧសភា គណបក្សភឿថៃបានសន្យាផ្តល់ប្រាក់ឌីជីថលចំនួន ១០០០០បាត ដល់ប្រជាជនថៃគ្រប់រូបដែលមានអាយុចាប់ពី ១៦ ឆ្នាំឡើងទៅក្នុងគោលបំណងជំរុញ ការប្រើប្រាស់ ក្នុងស្រុក។
លុយនេះត្រូវចំណាយក្នុងអាជីវកម្មក្នុងស្រុកក្នុងរង្វង់៤គីឡូម៉ែត្រនៃអាសយដ្ឋានដែលបានចុះបញ្ជីរបស់ពលរដ្ឋក្នុងរយៈពេលប្រាំមួយខែ។ គណបក្សនេះបានប៉ាន់ប្រមាណថាគោលនយោបាយនេះអាចត្រូវបានអនុវត្តនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៤ជាមួយនឹងថវិកាចំនួន៥៦០ពាន់លានបាតស្មើនឹងជាង១៥ពាន់លានដុល្លារ។គេរំពឹងថារដ្ឋាភិបាលនឹងយកកម្ចីពីធនា គារសន្សំរដ្ឋាភិបាលដើម្បីផ្តល់មូលនិធិដល់គម្រោងនេះ។
គណៈរដ្ឋមន្ត្រីថៃ អនុម័តការព្យួរបំណុលកសិកររយៈពេល៣ឆ្នាំអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃលោក Julapun Amornvivat បាននិយាយកាលពីថ្ងៃអង្គារថា គណៈរដ្ឋមន្ត្រីបានអនុម័តផែនការព្យួរបំណុលសម្រាប់កសិករ។នេះបើយោងតាមការចេញផ្សាយរបស់កាសែតថៃបាងកកប៉ុស្តិ៍ កាលពីល្ងាចថ្ងៃអង្គារទី ២៦ ខែកញ្ញាឆ្នាំ ២០២៣។លោកបានប្រាប់អ្នកយកព័ត៌មានថា ការផ្អាកនេះនឹងមានរយៈពេល៣ឆ្នាំ ដែលធ្វើឱ្យរដ្ឋាភិបាលខាតបង់ប្រាក់ ១១ពាន់លានបាតស្មើនឹង៣០២,៧៨ លានដុល្លារអាមេរិក។

លោកJulapunបាននិយាយថាការផ្អាកនេះនឹងចាប់ផ្តើមនៅថ្ងៃទី១ខែតុលាដោយបន្ថែម ថាកសិករក៏នឹងត្រូវបាន អនុញ្ញាតឱ្យខ្ចីរហូតដល់ 100,000 បាតស្មើនឹងជាង២៧៩៥ដុល្លារក្នុងម្នាក់ៗពីធនាគារកសិកម្ម និងសហករណ៍ កសិកម្ម (BAAC)។លោកបន្ថែមថា កសិករប្រហែល ២,៧ លាននាក់មានសិទ្ធិចូលរួមក្នុងកម្មវិធីនេះ។រដ្ឋាភិបាលថ្មីដែលចូលកាន់តំណែងកាលពីខែមុន បានរៀបចំគោលនយោបាយថ្មីៗ ដើម្បីជំរុញសេដ្ឋកិច្ចដែល ធ្លាក់ចុះដែលថ្លឹងថ្លែងពីការធ្លាក់ចុះការនាំចេញ និងការធ្លាក់ចុះទំនុកចិត្តវិនិយោគិន។ក្រសួងហិរញ្ញវត្ថុក៏គ្រោងនឹងផ្តល់ការលើកទឹកចិត្តដល់កសិករដែលជ្រើសរើសមិនចូលរួមក្នុងកម្មវិធីព្យួរបំណុលក្នុងគោលបំណងកាត់បន្ថយបន្ទុកសារពើពន្ធរបស់រដ្ឋាភិបាល។ នេះបើយោងតាមប្រភពពីក្រសួងដែលស្នើសុំមិន បញ្ចេញឈ្មោះ៕