កូរ៉េ៖ក្រុមអ្នកស្ម័គ្រចិត្តនៃការព័ត៌មានអាកាសយានដ្ឋាន អ្នកបើកបរ អ្នកបកប្រែ ប្រព័ន្ធផ្សព្វផ្សាយ វេជ្ជសាស្ត្រ សន្តិសុខ និងការដំឡើងបរិក្ខារដែលបានរួមចំណែកដល់ព្រឹត្តិការណ៍អន្តរជាតិប្រកបដោយសុវត្ថិភាព និងជោគជ័យ។

ព្រឹត្តិការណ៍សន្តិភាពទ្រង់ទ្រាយធំមួយត្រូវបានប្រារព្ធឡើងនៅប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី18 ដល់ថ្ងៃទី20 ខែកញ្ញា ជាមួយនឹងប្រតិបត្តិការប្រកបដោយស្ថិរភាព និងបង្កើនការពេញចិត្តរបស់អ្នកចូលរួម។ ព្រឹត្តិការណ៍សន្តិភាពនេះ រៀបចំដោយ Heavenly Culture, World Peace, Restoration of Light (HWPL) ដោយមានអ្នកស្ម័គ្រចិត្តជាង 2,000នាក់ តំណាងឱ្យវិស័យផ្សេងៗដូចជា នយោបាយ ការអប់រំ យុវជន ស្ត្រី ប្រព័ន្ធផ្សព្វផ្សាយ និងសាសនា ក្រោមប្រធានបទ “ការអនុវត្តយុទ្ធសាស្ត្រពហុភាគីសម្រាប់សន្តិភាពស្ថាប័ន” យើងបានរៀបចំដើម្បីស្វាគមន៍ថ្នាក់ដឹកនាំពិភពលោកជាង 800នាក់មកពី 121ប្រទេស។

ចំណុចសំខាន់នៃព្រឹត្តិការណ៍ដ៏ធំនេះ គឺក្រុមអាកាសយានដ្ឋានដែលខិតខំប្រឹងប្រែងធ្វើការដោយមិនចេះនឿយហត់ ដើម្បីធានាដល់ការមកដល់ និងការចាកចេញដោយរលូនសម្រាប់អ្នកចូលរួម។ ទំនួលខុសត្រូវរបស់ពួកគាត់មានចាប់ពីការចេញទិដ្ឋាការ រហូតដល់ការចេញសំបុត្រ ការធានាសុវត្ថិភាព និងការរៀបចំរបស់អ្នកចូលរួម និងសូម្បីតែដោះស្រាយការរំខានជើងហោះហើរដែលមិនបានរំពឹងទុក។ ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ចំពោះសុវត្ថិភាព និងសណ្តាប់ធ្នាប់ ពួកគាត់បានខិតខំប្រឹងប្រែង ដើម្បីធានាបាននូវបទពិសោធន៍អាកាសយានដ្ឋានដ៏រលូនសម្រាប់អ្នករាល់គ្នា។

អ្នកបើកបរដែលមានបទពិសោធន៍នៃក្រុមក្បួន HWPL ក្នុងនាមជាអ្នកស្ម័គ្រចិត្តមួយផ្សេងទៀតបានធ្វើការត្រួតពិនិត្យយានយន្តយ៉ាងម៉ត់ចត់ ដើម្បីដឹកជញ្ជូនអ្នកចូលរួមប្រកបដោយផាសុកភាព និងសុវត្ថិភាព។ វិជ្ជាជីវៈ និងការយកចិត្តទុកដាក់របស់ពួកគេបានបន្សល់ទុកនូវចំណាប់អារម្មណ៍យូរអង្វែងដល់ភ្ញៀវ។ ចម្ងាយសរុបដែលបានធ្វើដំណើរដោយអ្នកស្ម័គ្រចិត្តក្នុងអំឡុងពេលព្រឹត្តិការណ៍នេះ គឺប្រហែល 80ម៉ឺនkm ឬស្មើនឹងការបង្វិលផែនដីចំនួន 20ជុំ។អ្នកបកប្រែស្ម័គ្រចិត្តក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលទំនាក់ទំនងនៅក្នុងវគ្គនៃកិច្ចប្រជុំកំពូល។ ការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការប្រាស្រ័យទាក់ទងគ្នាបានធានានូវបទពិសោធន៍ដ៏មានអត្ថន័យសម្រាប់មនុស្សគ្រប់គ្នាដែលពាក់ព័ន្ធទាំងអស់។ អ្នកបកប្រែស្ម័គ្រចិត្តម្នាក់បាននិយាយថា “ភ្ញៀវកិត្តិយសទាំងអស់ 800នាក់ដែលចូលរួមក្នុងវគ្គច្រើនជាង 30 ទាមទារការបកប្រែ។ ហើយគ្រប់ទិន្នន័យទាំងអស់ត្រូវតែត្រូវបានបកប្រែជាជាង 20ភាសា។ វេទិកាជាតិភាគច្រើនក៏ដូចជាអង្គការឯកជន ក៏មិនដំណើរការលើទ្រង់ទ្រាយធំបែបនេះដែរ។ ដំណើរការទាំងអស់នេះកំពុងត្រូវបានអនុវត្តដោយអ្នកស្ម័គ្រចិត្តបកប្រែ HWPL” ។

ក្រុមប្រព័ន្ធផ្សព្វផ្សាយដែលរួមមានអ្នកស្ម័គ្រចិត្តចំនួន 208នាក់ បានធ្វើការដើម្បីចាប់យកខ្លឹមសារសំខាន់ៗពីព្រឹត្តិការណ៍នេះ ហើយចែកចាយវាដល់ទស្សនិកជនជុំវិញពិភពលោក។ អ្នកស្ម័គ្រចិត្ដម្នាក់បាននិយាយថា “យើងជឿថា វីដេអូរបស់យើងអាចជាឧបករណ៍ដ៏មានឥទ្ធិពលមួយក្នុងការផ្សព្វផ្សាយវប្បធម៌សន្តិភាព ដោយធ្វើឱ្យព្រឹត្តិការណ៍នេះអាចចូលទៅដល់មនុស្សជុំវិញពិភពលោកបានច្រើនភាសាផ្សេងៗ”។

នាយកដ្ឋានវេជ្ជសាស្រ្ដបានរៀបចំឱសថជាច្រើនប្រភេទ ចាប់ពីថ្នាំរំលាយអាហារសាមញ្ញ រហូតដល់ថ្នាំសំខាន់ៗសម្រាប់ព្រឹត្តិការណ៍នេះ។ ពួកគេទាំងអស់សុទ្ធតែជាវេជ្ជបណ្ឌិតបច្ចុប្បន្ន វេជ្ជបណ្ឌិតឱសថ គិលានុបដ្ឋាយិកា ស្ម័គ្រចិត្តចូលរួមចំណែក ដើម្បីសន្តិភាព។ ប្រធានផ្នែកវេជ្ជសាស្រ្ដបានពន្យល់ថា៖ “ដោយសារវាជាព្រឹត្តិការណ៍ដែលរៀបចំដោយអង្គការក្រៅរដ្ឋាភិបាល មនុស្សជាច្រើនមិនដឹងថាក្រុមគ្រូពេទ្យត្រូវបានរៀបចំឬអត់”។ ជាមួយគ្នានេះ លោកបានបន្ថែមថា ការចុះទៅពិនិត្យសុខភាពក្នុងបន្ទប់ក៏ធ្វើឡើងផងដែរ។

បុគ្គលិកទាំងអស់នៅក្នុងផ្នែកសន្តិសុខ ដែលទទួលខុសត្រូវលើសុវត្ថិភាពភ្ញៀវកិត្តិយស មិនមែនជាឆ្មាំសន្តិសុខអាជីពទេ ប៉ុន្តែ ជាអ្នកស្ម័គ្រចិត្តដែលបង្កើតឡើងដោយបុរស និងស្ត្រីដែលមានសមត្ថភាពគ្រប់គ្រាន់ ដែលបានប្រមូលផ្តុំគ្នា ដើម្បីសន្តិភាព។ ពាក់ព័ន្ធនឹងបញ្ហានេះ អគ្គនាយករងនៃផ្នែកសន្តិសុខបាននិយាយថា “សម្រាប់ព្រឹត្តិការណ៍នេះ សមាជិកផ្នែកសន្តិសុខប្រមាណ 400នាក់បានទទួលការអប់រំ និងការបណ្តុះបណ្តាលជាបន្តបន្ទាប់ រួមជាមួយនឹងការក្លែងធ្វើជាក់ស្តែងចាប់តាំងពីខែមីនាមក”។
ក្រុមដំឡើងត្រូវទទួលខុសត្រូវ ចំពោះហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលចាំបាច់ ដើម្បីធ្វើឱ្យព្រឹត្តិការណ៍នេះទទួលបានជោគជ័យ។ ពួកគេបានគ្រប់គ្រងការដំឡើងអគ្គិសនី ការដំឡើងឆាក និងការថែទាំនៅទូទាំងព្រឹត្តិការណ៍នេះ ដោយធានាបាននូវបទពិសោធន៍យ៉ាងរលូនសម្រាប់អ្នកចូលរួម។

មន្ត្រី HWPL ម្នាក់បាននិយាថា “អ្នកស្ម័គ្រចិត្តទាំងអស់ ធ្វើការដោយមិននឿយហត់ ដើម្បីគាំទ្រដល់ព្រឹត្តិការណ៍នេះ ដោយមានចំណង់ចំណូលចិត្តចំពោះសន្តិភាព ហើយការប្តេជ្ញាចិត្តមិនងាករេរបស់ពួកគាត់ចំពោះសន្តិភាព គឺពិតជាគួរឱ្យកត់សម្គាល់។ យើងខ្ញុំសូមថ្លែងអំណរគុណចំពោះការលះបង់របស់ពួកគាត់ ហើយសង្ឃឹមថា រដ្ឋាភិបាលក៏នឹងគាំទ្រដល់ចលនាសន្តិភាពនេះដែរ”។

HWPL គឺជាអង្គការសន្តិភាពអន្តរជាតិមួយក្រោមក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ (UN ECOSOC) និងនាយកដ្ឋានព័ត៌មានសាធារណៈ (DGC) ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ2013 វាបាននិងកំពុងអនុវត្តចលនាសន្តិភាពសកល សម្រាប់សន្តិភាពពិភពលោក និងការបញ្ចប់នៃសង្គ្រាម ៕
