យ៉ាងហោចណាស់មនុស្សជាង១០០នាក់បានស្លាប់និង ១៥០នាក់ផ្សេងទៀតរងរបួសនៅក្នុងហេតុការណ៍អគ្គី ភ័យលេបត្របាក់អគារពិធីជប់លៀងមង្គលការមួយនៅស្រុក Hamdaniya ក្នុងខេត្ត Nineveh ភាគខាងជើង ប្រទេសអ៊ីរ៉ាក់ កាលពីវេលាម៉ោង១០និង ៤៥នាទី រាត្រីថ្ងៃអង្គារទី ២៦ខែកញ្ញាឆ្នាំ២០២៣។នេះបើយោងតាម ការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃពុធ។

អភិបាលរងខេត្តNineveh លោក Hassan al-Allaq បានប្រាប់រ៉យទ័រថានៅក្នុងពិធីនេះមាន មនុស្សចូលរួមប្រ ហែល៨០០នាក់ ដែលក្នុងនោះ មនុស្សចំនួន ១១៣ នាក់ត្រូវបានបញ្ជាក់ថាស្លាប់ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងមនុស្ស១៥០នាក់រងរបួស។ចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀតដោយសារដែរអ្នករងរបួសរលាកភ្លើងលើសពីកម្រិត៦០ភាគរយ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងថា មូលហេតុដែលបណ្តាលឲ្យអគ្គីភ័យបានឆាបឆេះអគារ មង្គលនេះ គឺដោយសារការដុតកាំជ្រួចបំភ្លឺក្នុងអំឡុងពេលប្រារព្ធពិធីនេះ ។យោងតាមមន្ត្រីអ៊ីរ៉ាក់ម្នាក់បាននិយាយថាមនុស្សប្រាំបួននាក់ដែលធ្វើនៅសាលមង្គលការត្រូវបានចាប់ខ្លួន។ឧត្តមសេនីយទោ Saad Maan ប្រធាននាយកដ្ឋានទំនាក់ទំនង និងព័ត៌មាននៃក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ដីកាចាប់ខ្លួនបន្ថែមត្រូវបានចេញប្រឆាំងនឹងបុគ្គលិកបួននាក់ផ្សេងទៀត។
លោកនិយាយថា មូលហេតុនៃសោកនាដកម្មនោះគឺ កង្វះវិធានការសុខភាព និងសុវត្ថិភាព សម្ភារងាយឆេះដែល ប្រើក្នុងអគារ និងការដុតកាំជ្រួចនៅក្នុងបន្ទប់បិទជិត។
លោក Imad Yohana អាយុ ៣៤ ឆ្នាំ ដែលបានរួចផុតពីគ្រោះមហន្តរាយបាននិយាយថា យើងបានឃើញភ្លើងឆេះ ចេញពីសាល។
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Mohammed Shia al-Sudani បានប្រកាសកាន់ទុក្ខជាតិរយៈពេលបីថ្ងៃ បន្ទាប់ពីភ្លើង ឆេះដ៏សាហាវនៅទីក្រុង Nineveh។

សេចក្តីថ្លែងការណ៍របស់ការិយាល័យប្រព័ន្ធផ្សព្វផ្សាយនាយករដ្ឋមន្ត្រីផ្ញើទៅកាន់ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ាក់ (INA) បាននិយាយថា “នាយករដ្ឋមន្ត្រី Mohammed Shia al-Sudani បានដឹកនាំការប្រកាសកាន់ទុក្ខជាតិទូទាំង ប្រទេសអ៊ីរ៉ាក់រយៈពេលបីថ្ងៃដើម្បីជាការរំលែកទុក្ខដល់ជនរងគ្រោះដែលបានស្លាប់។ជាមួយគ្នានេះដែរមេដឹកនាំពិភពលោកនិងអង្គការស្ថាប័នផ្សេងទៀតក៏បានចេញលិខិតរំលែកជូនដល់ក្រុមគ្រួសារជនរងគ្រោះផងដែរ។
គណៈប្រតិភូសហភាពអឺរ៉ុបប្រចាំប្រទេសអ៊ីរ៉ាក់ បានផ្តល់ ការរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុត ដល់ប្រទេសអ៊ីរ៉ាក់ បន្ទាប់ពី ឧប្បត្តិហេតុភ្លើងឆេះដ៏សោកនាដកម្ម។

សហភាពអឺរ៉ុបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងឈរនៅក្នុងសាមគ្គីភាពជាមួយប្រទេសអ៊ីរ៉ាក់ ហើយសូមជូនពរឱ្យមានការជាសះស្បើយយ៉ាងឆាប់រហ័សសម្រាប់អ្នករបួសទាំងអស់។ គំនិតរបស់យើងគឺជា មួយក្រុមគ្រួសារដែលរងផលប៉ះពាល់ដោយការបាត់បង់ដ៏សាហាវនេះ។
ក្រសួងការបរទេសតួកគីបានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារដែលបានបាត់បង់ជីវិតនៅក្នុង ឧប្បត្តិហេតុ សោកនាដកម្ម។នៅក្នុងសេចក្តីថ្លែងការណ៍មួយថាយើងក៏សូមជូនពរឱ្យមានការធូរស្បើយឆាប់រហ័សដល់អ្នករបួស៕