អ្នកនាំពាក្យរដ្ឋាភិបាលថៃលោក Chai Watcharong បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា នាយករដ្ឋមន្រ្តីលោក ស្រេតថា ថាវីស៊ីន នាយករដ្ឋមន្រ្តីបានសម្រេចបរិច្ចាគប្រាក់បៀវត្សរ៍ប្រចាំខែ និងប្រាក់ឧបត្ថម្ភរបស់លោកដល់ អង្គការសប្បុរសធម៌ដែលជួយជនងាយរងគ្រោះ។នេះបើយោងតាមការចេញផ្សាយរបស់ការសែតថៃThe Nations កាលពីថ្ងៃព្រហស្បតិ៍ទី ២៨ កញ្ញា ឆ្នាំ២០២៣។
លោក Chai បាននិយាយថា អង្គការសប្បុរសធម៌ដែលនឹងទទួលបានអំណោយ នឹងត្រូវជ្រើសរើសដោយក្រុម ការងាររបស់នាយករដ្ឋមន្ត្រី។

លោកបានបន្ថែមថាការបរិច្ចាគលើកដំបូងនឹងធ្វើឡើងដល់មូលនិធិសម្រាប់កុមារដែលជាអង្គការមិនរកប្រាក់ចំណេញលើកកម្ពស់សិទ្ធិកុមារ ការអប់រំ និងសុខុមាលភាព ខណៈពេលដែលផ្តល់ឱកាសដល់កុមារក្រីក្រ និងគ្មាន ផ្ទះសម្បែង ដើម្បីអភិវឌ្ឍសមត្ថភាពរាងកាយ បញ្ញា និងច្នៃប្រឌិតរបស់ពួកគេ។
ក្រៅពីការបរិច្ចាគប្រាក់បៀវត្សរ៍ លោកស្រេតថា ក៏នឹងជួបជាមួយនាយកប្រតិបត្តិនៃអង្គការសប្បុរសធម៌ ដើម្បី ស្តាប់សំលេងនិងស្តាប់បញ្ហារបស់ពួកគេដើម្បីស្វែងរកដំណោះស្រាយ។
លោកស្រេតថាដែលជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុផងនោះ បាននិយាយថា ការផ្តល់គឺជារឿងល្អ ដែលអ្នកណាម្នាក់ អាចធ្វើតាមរបៀបដែលពួកគេចូលចិត្ត។ អ្នកនាំពាក្យរូបនេះបានបន្ថែមថានាយករដ្ឋមន្ត្រីចាប់ផ្តើមពីខ្លួនគាត់។ រដ្ឋាភិបាលក៏មានគោលនយោបាយជាច្រើនក្នុងគោលបំណងបង្កើតសុភមង្គល និងសុខុមាលភាពសម្រាប់ប្រជា ជនថៃ ជាពិសេសពាក់ព័ន្ធនឹងការអប់រំដែលអាចជួយកាត់បន្ថយវិសមភាពសង្គម។អ្នកនាំពាក្យរូបនេះក៏បាននិយាយដែរថា ការបរិច្ចាគអាចត្រូវបានធ្វើភ្លាមៗទៅដល់អង្គការ សប្បុរសធម៌ដែលជួយ ដល់ក្រុមងាយរងគ្រោះ។
ក្នុងនាមជានាយករដ្ឋមន្ត្រី លោកស្រេតថា ទទួលបានប្រាក់ខែសរុប ១២៥ ៥៩០ បាតស្មើនឹងជាង៣៤០៩ដុល្លារ ក្នុង មួយខែ។ នេះរួមមានប្រាក់បៀវត្សរ៍ ៧៥.៥៩០ បាតស្មើនឹងជាង២០៥២ដុល្លារ និងប្រាក់ឧបត្ថម្ភ ៥០០០០ បាតស្មើនឹង ជាង១៣៥៧ដុល្លារ។
មុនចូលប្រលូកនយោបាយលោកបានលាឈប់ពីតំណែងកំពូលរបស់ក្រុមហ៊ុនហើយបានផ្ទេរភាគហ៊ុនរបស់លោកទាំងអស់នៅក្នុងក្រុមហ៊ុន ដែលមានតម្លៃជាង ១,២ពាន់លានបាតស្មើនឹងជាង៣២លាន ដុល្លារទៅកូនស្រី របស់ លោក៕