Monday, May 12, 2025
Homeព័ត៌មានអន្តរជាតិកូរ៉េខាងជើង បញ្ចូលឋានៈប្រទេសរបស់ខ្លួនជាមហា អំណាចអាវុធនុយក្លេអ៊ែរ ក្នុងរដ្ឋធម្មនុញ្ញ

កូរ៉េខាងជើង បញ្ចូលឋានៈប្រទេសរបស់ខ្លួនជាមហា អំណាចអាវុធនុយក្លេអ៊ែរ ក្នុងរដ្ឋធម្មនុញ្ញ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋKCNAបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថាប្រទេសកូរ៉េខាងជើងបាន កំណត់ឋានៈ ជាមហាអំណាចនុយក្លេអ៊ែរនៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន ហើយមេដឹកនាំលោកគីម ជុងអ៊ុនបានអំពាវនាវឱ្យមាន អាវុធបរមាណូទំនើបបន្ថែមទៀតដើម្បីទប់ទល់នឹងការគំរាមកំហែងពីសហរដ្ឋអាមេរិក។លោកគីមបាននិយាយនៅក្នុងកិច្ចប្រជុំមួយរបស់សភាប្រជាជនរដ្ឋថាគោលនយោបាយកសាងកម្លាំងនុយក្លេអ៊ែររបស់កូរ៉េខាងជើងត្រូវបានធ្វើឡើងជាអចិន្ត្រៃយ៍ជាច្បាប់មូលដ្ឋានរបស់រដ្ឋ។លោកបញ្ជាក់ថា កូរ៉េខាងជើងត្រូវការ អាវុធនុយក្លេអ៊ែរ ដើម្បីទប់ទល់នឹងការគំរាមកំហែងដែលមានស្រាប់ពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់គេ។

កាលពីមួយឆ្នាំមុន សភាបានអនុម័តច្បាប់មួយដែលប្រកាសថាកូរ៉េខាងជើងជារដ្ឋអាវុធនុយក្លេអ៊ែរ ហើយលោក គីម បាននិយាយថាស្ថានភាពនេះ មិនអាចត្រឡប់វិញបាន។ ច្បាប់ថ្មីនោះក៏អនុញ្ញាតឱ្យមានការប្រើអាវុធនុយក្លេ អ៊ែរជាមុនផងដែរ។

ឥឡូវនេះក្តីសង្ឃឹមកាន់តែស្រអាប់សម្រាប់ការរំសាយអាវុធនុយក្លេអ៊ែរសភាបានបន្តទៅមុខទៀតដោយកំណត់ស្ថានភាពអាវុធនុយក្លេអ៊ែរនៅក្នុងរដ្ឋធម្មនុញ្ញតែម្តង។ប្រមុខដឹកនាំរដ្ឋឯកោមួយនេះបានសម្តែងក្តីរំភើបដោយនិយាយថានេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលផ្តល់នូវកម្លាំងនយោបាយដ៏មានឥទ្ធិពលសម្រាប់ការពង្រឹងសមត្ថភាពការពារជាតិគួរឱ្យកត់សម្គាល់។នេះបើយោងតាម KCNA ៕

RELATED ARTICLES