Friday, May 9, 2025
Homeព័ត៌មានអន្តរជាតិរដ្ឋមន្ត្រីការពារជាតិហ្វីលីពីន ប្ដេជ្ញាប្រឆាំងចិន ខណៈអូស្ត្រាលី​ដាក់ពង្រាយទ័ពរារាំងទីក្រុងប៉េកាំង

រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន ប្ដេជ្ញាប្រឆាំងចិន ខណៈអូស្ត្រាលី​ដាក់ពង្រាយទ័ពរារាំងទីក្រុងប៉េកាំង

រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Gilberto Teodoro បានប្រាប់ CNN កាលពីថ្ងៃសុក្រ ក្នុងអំឡុងពេលសម្ភាសន៍ពិសេសថាទីក្រុងម៉ាលីល ត្រូវតែ​ក្រោកឈរឡើងប្រឆាំងជាមួយចិនចំពោះការពង្រីកទឹកដីរបស់ទីក្រុងប៉េកាំងនៅតំបន់ជម្លោះសមុទ្រចិនខាងត្បូង។

លោក Gilberto Teodoro Jr បាននិយាយថា ខ្ញុំមិនអាចគិតពីករណីនៃការគំរាមកំហែងណាមួយច្បាស់លាស់ជាងនេះទេ។ វាមិនមែនជាបញ្ហា​នៃការលួច​លុយសម្រាប់អាហារថ្ងៃត្រង់របស់អ្នកទេ ប៉ុន្តែវាពិតជាបញ្ហានៃការលួចកាបូបទាំងមូល ។

ការអត្ថាធិប្បាយរបស់លោកធ្វើតាមការអះអាងកាន់តែខ្លាំងឡើងដោយប្រទេសហ្វីលីពីនដើម្បីការពារការទាមទាររបស់ខ្លួនចំពោះច្រាំងសមុទ្រនៅក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង។

លោកTeodoroបានកំណត់លក្ខណៈនៃការបដិសេធរបស់ហ្វីលីពីនក្នុងការថយក្រោយនៅក្នុងដែន​ទឹកតំបន់សេដ្ឋកិច្ចផ្តាច់មុខជាង៣០០គីឡូម៉ែត្រ​របស់ខ្លួន​ជាការ​ប្រយុទ្ធដើម្បីអត្ថិភាពនៃប្រទេសហ្វីលីពីន។លោកបន្តថាយើងតស៊ូដើម្បីប្រជានេសាទរបស់យើង យើងតស៊ូដើម្បីធនធានរបស់យើង។ វាមិនមែនសម្រាប់យើងទេ វាសម្រាប់មនុស្សជំនាន់ក្រោយផងដែរ។ យើងកំពុងប្រយុទ្ធដើម្បីសុចរិតភាពរបស់យើងជារដ្ឋប្រជុំកោះមួយ។លោកTeodoroបាននិយាយនៅក្នុងបទ​សម្ភាសន៍​អង្គុយនៅក្រសួងការពារជាតិក្នុងទីក្រុងម៉ានីល។

លោកបានមានប្រសាសន៍ថាហើយប្រសិនបើយើងមិនទប់ទល់ទេ ប្រទេសចិននឹងលូនចូលម្តងហើយម្តងទៀត ទៅក្នុងដែនសមត្ថកិច្ចរបស់យើង សិទ្ធិអធិបតេយ្យ​ភាពរបស់យើង និងនៅក្នុងទឹកដីរបស់យើងតែម្តង។លោកបន្ថែមថា ទីក្រុងប៉េកាំងនឹងមិនបញ្ឈប់រហូតដល់គេអាចគ្រប់គ្រង សមុទ្រចិនខាងត្បូងទាំងមូល។

ក្នុងឆ្នាំ២០១៦តុលាការអន្តរជាតិនៅទីក្រុងឡាអេបានកាត់ក្តីគាំទ្រហ្វីលីពីននៅក្នុងជម្លោះដែនសមុទ្រដ៏សំខាន់មួយ ដែលបានសន្និដ្ឋានថាប្រទេសចិនមិន​មានមូលដ្ឋាន​ច្បាប់ដើម្បីទាមទារសិទ្ធិជាប្រវត្តិសាស្ត្រចំពោះភាគច្រើននៃសមុទ្រចិនខាងត្បូងនោះទេប៉ុន្តែទីក្រុងប៉េកាំងបានព្រងើយកន្តើយចំពោះការសម្រេចចិត្តនេះ ហើយបន្ត​ពង្រីកវត្តមានរបស់ខ្លួននៅក្នុងផ្លូវទឹក។

អូស្ត្រាលីបានផ្លាស់ទីកងទ័ពរាប់រយនាក់ទៅកាន់ភាគខាងជើង ប្រទេសជាមួយនឹងការប្រមូលផ្តុំសមត្ថភាពវាយប្រហាររយៈចម្ងាយឆ្ងាយនៅភាគខាងត្បូង ដែលជា​ផ្នែកនៃ ការដាក់ពង្រាយកងទ័ពរបស់ខ្លួនដើម្បីរារាំងការរីកចំរើនរបស់ចិននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

ក្រោមផែនការដែលបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ កងទ័ពនឹងបង្កើនវត្តមានរបស់ខ្លួននៅទីក្រុង Townsville ដែលជាទីក្រុងឆ្នេរសមុទ្រក្នុងរដ្ឋ Queensland ដែលមានប្រជាជនប្រហែល២០ម៉ឺននាក់ ដែលជាកន្លែងហ្វឹកហាត់ដែលសមយុទ្ធរួមគ្នាជាមួយសហរដ្ឋអាមេរិក និងជប៉ុនក្រោមការធ្វើលំហាត់សមយុទ្ធ  Southern Jackaroo កាលពីខែមិថុនា។

សារព័ត៌មានអូស្ត្រាលីបានរាយការណ៍ថា កងទ័ពអូស្ត្រាលីនឹងផ្លាស់ទីកងទ័ពប្រហែល៨០០នាក់ពីទីក្រុង Adelaide នៅភាគខាងត្បូងទៅកាន់ទីក្រុង Townsville ។ទីក្រុង Adelaide នឹងរៀបចំប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំចល័តខ្ពស់ (HIMARS)និងប្រព័ន្ធមីស៊ីលបាញ់ពីដីទៅអាកាសកម្រិតខ្ពស់ថ្(NASAMS) ៕

RELATED ARTICLES