កណ្ដាល៖ការកួតប្រដាល់គុនខ្មែរប៉ុស្ដិ៍លេខ៥ នៅស្ថានីយ៍ទូរទស្សន៍កងយោធពលខេមរភូមិន្ទ ប៉ុស្ដិ៍លេខ៥ (ព្រែកកំពឹស) បានត្រឡប់មកដល់រដូវកាលថ្មីវិញហើយ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ដែលការប្រកួត មានចំនួន៥គូ ក្នុងនោះគូរលក្ខណៈអន្ដរជាតិចំនួន៣គូ គូពិសេសចំនួន២គូ ហើយអ្វីដែលគូរឲ្យចាប់អារម្មណ៍ តាំងពីគូទី១ ដល់ទី៥ គឺធ្វើឲ្យទស្សនិកជនទស្សនាផ្ទាល់និងនៅលើបណ្ដាញសង្គមជក់ចិត្តខ្លាំង ព្រោះកីឡាករ វាយសម្រុកគ្នាមិនបន្ធូដៃឡើយ។
ចំពោះលទ្ធផលទាំង៥គូ មានដូចតទៅគឺគូពិសេសទី១៖បង្គោលក្រហមកីឡាករហុង ឈុនហេង មកពីក្លឹប ជ្រៃសែនជ័យ ខេត្តកំពង់ស្ពឺ សមាគមន៍កីឡាប្រដាល់ខេត្តកំពង់ស្ពឺ ទម្ងន់៤៥.គក្រ ចាញ់កីឡាករបង្គោលខៀវ អេលីត ប៊ុនតុង មកពីក្លឹបនាយកដ្ឋានអង្គរក្ស សមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ នៅទឹកទី២ ។ គូពិសេស ទី២៖កីឡាករបង្គោលក្រហមឡុង សេងថន មកពីក្លឹបខ្លារខិនមានឬទ្ធ សមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ប្រកួតទម្ងន់៦០ គ.ក្រ ផ្ដួលកីឡាករបង្គោលខៀវតាំង សីហា មកពីក្លឹបកងពលតូចលេខ៧០ សមាគមកី ឡាកង យោធពលខេមរភូមិន្ទ នៅទឹកទី១ ។គូអន្ដរជាតិទី៣៖បង្គោលក្រហមវ៉ាន់ វឿន មកពីក្លឹបឃ្លាំងមឿងកីឡា ខេត្ត ពោធិសាត់ សមាគមកីឡាកងយោធពលខេមរៈភូមិន្ទ ប្រកួតទម្ងន់៥៧ គ.ក្រ ឈ្នះដោយពិន្ធុ លើកីឡាករTuon Pe (Thailand) ។គូអន្ដរជាតិទី៤៖កីឡាករបង្គោលក្រហមអេលីត សម្ផស្ស មកពីក្លឹបនាយកដ្ឋានអង្គរក្ស សមា គមកីឡាប្រដាល់កក្រសួងមហាផ្ទៃ ទម្ងន់៦៥ .គ.ក្រ ចាញ់កីឡាករPhat Phoungsakorn (Thailand) នៅទឹក ទី២ និងគូរន្ដរជាតិទី៥ ៖កីឡាកររិន សារដ្ឋ ក្លឹបនាគនាំសំណាងនរាយ៍តេជ្ជៈគុនខ្មែរ សមាគមកីឡាប្រដាល់ ក្រសួងមហាផ្ទៃ ប្រកួតទម្ងន់៦៥ .គ.ក្រ ចាញ់ដោយពិន្ធុកីឡាករSarann Gnuo (Thailand) ។
សម្រាប់រដូវកាលថ្មីនេះប្រដាល់គុនខ្មែរប៉ុស្ដិ៍លេខ៥ នៅស្ថានីយ៍ទូរទស្សន៍កងយោធពលខេមរភូមិន្ទ ប៉ុស្ដិ៍លេខ៥ (ព្រែកកំពឹស) មានអ្នកទស្សនាផ្ទាល់នៅស្ទូឌីយោប៉ុស្ដិ៍លេខ៥ បំពាក់ដោយម៉ាស៊ីនត្រជាក់ឡើងណែនឆាក ហើយសម្លេងហ៊ោកងរំពងរាល់ការប្រកួតនៅទឹកនីមួយៗ ព្រោះកីឡការវាយគ្នាអស់ពី សម្ថភាពធ្វើឲ្យទស្ស និកជនជក់ចិត្តខ្លាំង។ប្រដាល់គុនខ្មែរប៉ស្ដិ៍លេខ៥ នេះតំណើរការទៅបានដោយមានការចូលរួម ឧបត្ថម្ភដោយ ទឹកបរិសុទ្ធលីយ៉ង និងក្រុមហ៊ុនអ៊ីវ៉ា ទឹកកកអនាម័យPremium ។ទស្សនិកជនអាចមកទស្សនាផ្ទាល់នៅស្ទូឌីយោទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ព្រែកកំពឹស ឬទស្សនាតាមបណ្ដាញសង្គមចាប់ពីម៉ោង៦ល្ងាច រៀងរាល់ថ្ងៃអាទិត្យ ៕