កាលពីវេលាម៉ោង២រសៀលថ្ងៃអង្គារទី៣ខែតុលាឆ្នាំ ២០២៤ នេះស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុបហៅកាត់ថា UEFA បានចាប់ផ្តើមលក់សំបុត្រសម្រាប់ការប្រកួតពានរង្វាន់យូរ៉ូ២០២៤ ដែលប្រទេសអាល្លឺម៉ង់គឺជាម្ចាស់ផ្ទះ។រហូតដល់ថ្ងៃទី ២៦ខែតុលា អ្នកគាំទ្រនឹងអាចដាក់ពាក្យសុំសំបុត្រសម្រាប់ការប្រកួតជាក់លាក់ហើយការបែង ចែករបស់ពួកគេនឹងធ្វើឡើងតាមរយៈចាប់ឆ្នោត។
សំបុត្រជាង ១,២លាននឹងមានក្នុងអំឡុងពេលលក់ដំបូង ហើយតម្លៃថោកបំផុតចាប់ផ្តើមពី៣១,៤៣ ដុល្លារ សម្រាប់ការប្រកួតវគ្គចែកពូល។តម្លៃថ្លៃបំផុតសម្រាប់វគ្គផ្តាច់ព្រ័ត្រនៅទីក្រុងប៊ែរឡាំងនឹងត្រូវចំណាយអស់ ជាង១០០០ដុល្លារ។
ក្រុមម្ចាស់ផ្ទះអាល្លឺម៉ង់អ្នកគាំទ្រនៅតែមិនដឹងថាក្រុមណាដែលពួកគេនឹងមើលការផ្សាយផ្ទាល់នោះទេព្រោះថាមិនទាន់ដឺងប្រទេសណាមានសិទ្ធិប្រកួតនៅឡើយហើយការចាប់ឆ្នោតវគ្គចែកពូលនឹងធ្វើឡើងនៅថ្ងៃទី ២ខែធ្នូ។ក្រុមជម្រើសជាតិអាល្លឺម៉ង់នឹងប្រកួតវគ្គចែកពូលរបស់ពួកគេនៅទីក្រុង Munich នៅថ្ងៃទី ១៤ ខែមិថុនា នៅទីក្រុង Stuttgart នៅថ្ងៃទី ១៩ខែមិថុនា និងនៅទីក្រុង Frankfurt នៅថ្ងៃទី ២៣ ខែមិថុនា។គូប្រកួតរបស់ ពួកគេនឹងត្រូវកំណត់ដោយការចាប់ឆ្នោត៕