Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្តីវ៉ៃបោចសក់ប្រពន្ធ ប៉ូលិចាប់វ៉ៃខ្នោះ

ប្តីវ៉ៃបោចសក់ប្រពន្ធ ប៉ូលិចាប់វ៉ៃខ្នោះ

ខេត្តកណ្តាល ៖ បុរសម្នាក់ ឱ្យតែផឹកស្រាស្រវឹង តែងរករឿងឈ្លោះប្រកែក វាយដំប្រពន្ធកូនគ្មានលស់ថ្ងៃ លុះចុងក្រោយ បានវាយបោចសក់ប្រពន្ធ រហូតដល់អ្នកជិតខាងទ្រាំមើលនឹងភ្នែកលែងបាន ក៏រាយការណ៍ ប្រាប់សមត្ថកិច្ច ចុះអន្តរាគមន៍ ចាប់វាយខ្នោះបុរសជាប្តីកំណាចយកទៅចាត់ការតាមច្បាប់។ករណីអំពើហិង្សាក្នុងគ្រួសារ ប្តីវាយប្រពន្ធនេះ បានកើតឡើង កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ ២០២៣ នៅចំណុច ក្បែររបងវត្តទួលក្រសាំង ស្ថិតនៅភូមិទួលក្រសាំង សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះពៅ លីថូ អាយុ៣៣ឆ្នាំ មុខរបររើសអេតចាយ មានលំនៅ ភូមិទួលក្រសាំង សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ សមត្ថកិច្ចបានទទួលសេចក្តីរាយការណ៍ពីប្រជា ពលរដ្ឋថា មានករណីប្តីតែងតែវាយធ្វើបាបប្រពន្ធនិងកូន ជារៀងរាល់ថ្ងៃ នៅចំណុចក្បែររបងវត្តទួលក្រសាំង ស្ថិតនៅភូមិទួលក្រសាំង សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ។

បន្ទាប់ពីទទួលបានករណីខាងលើនេះភ្លាម លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានបញ្ជាឱ្យកម្លាំងផ្នែកយុត្តិធម៌ សហការជាមួយប៉ុស្តិ៍នគរបាលសង្កាត់រកាខ្ពស់ តាមចាប់ខ្លួនបុរសជាប្តី ដែលប្រើអំពើហិង្សាលើប្រពន្ធ ឱ្យខាងតែបាន។ ជាក់ស្តែងកម្លាំងជំនាញបានធ្វើការឃាត់ខ្លួនបុរសជាប្តី បានភ្លាមៗ នៅចំណុចកើតហេតុខាងលើ រួចនាំយកមកធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះពៅ លីថូ បានឆ្លើយសារភាពថា ខ្លួនពិតជាបានវាយប្រពន្ធ កូនប្រាកដមែន មូលហេតុដោយសារស្រវឹងស្រា។

ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES