Monday, November 25, 2024
Homeកីឡាអន្ដរជាតិUEFA ៖អ៊ីតាលី និងតួកគី ដេញថ្លៃ ធ្វើសហម្ចាស់ ផ្ទះយូរ៉ូ ២០៣២

UEFA ៖អ៊ីតាលី និងតួកគី ដេញថ្លៃ ធ្វើសហម្ចាស់ ផ្ទះយូរ៉ូ ២០៣២

UEFA បានបញ្ជាក់កាលពីថ្ងៃពុធសប្តាហ៍មុនថាខ្លួនបានទទួលសំណើរពីប្រទេសអ៊ីតាលី និងតួកគី ក្នុងការ ដេញថ្លៃ ធ្វើជាម្ចាស់ផ្ទះការប្រកួតជើងឯកទ្វីបអឺរ៉ុបឆ្នាំ ២០៣២ ពីការដេញថ្លៃដាច់ដោយឡែកទៅជាការ ដេញថ្លៃរួមគ្នា ដោយទុកឱ្យចក្រភពអង់គ្លេសនិងអៀរឡង់ជាអ្នក ដេញថ្លៃតែមួយគត់សម្រាប់ការប្រកួត ឆ្នាំ ២០២៨។

ស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាការផ្តល់អោយប្រទេសទាំងពីរនៅតែទាមទារការយល់ព្រមពីគណៈកម្មាធិការប្រតិបត្តិនៅក្នុងកិច្ចប្រជុំរបស់ខ្លួននៅទីក្រុង Nyon នៅថ្ងៃទី ១០ ខែ តុលា។

ការដេញថ្លៃរួមគ្នាដើម្បីធ្វើជាម្ចាស់ផ្ទះយូរ៉ូ ២០២៨ត្រូវបានដាក់ដោយប្រទេសអង់គ្លេស អៀរឡង់ខាងជើង សាធារ ណរដ្ឋអៀរឡង់ ស្កុតឡែន និងវេលស៍។ ការដេញថ្លៃ យូរ៉ូ២០២៨គ្មានការជំទាស់ទេបន្ទាប់ពី ប្រទេសតួកគី បាន ដកខ្លួនចេញពីការប្រកួតប្រជែងហើយផ្តោតលើការដេញថ្លៃរួមគ្នាជាមួយប្រទេសអ៊ីតាលីសម្រាប់យូរ៉ូ២០៣២។សមាគមកីឡាបាល់ទាត់អៀរឡង់បាននិយាយថា យើងទន្ទឹងរង់ចាំធ្វើបទបង្ហាញការដេញថ្លៃរបស់យើងទៅ UEFA នៅថ្ងៃទី ១០ ខែតុលា។ ទាំងនេះគឺជាពេលវេលាដ៏គួរឱ្យរំភើប របស់យើង៕

RELATED ARTICLES