Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប៉ូលិសចាប់ កាប់ប៉ូលិសដាច់ជើង

ប៉ូលិសចាប់ កាប់ប៉ូលិសដាច់ជើង

ខេត្តកណ្តាល ៖ ជនសង្ស័យ ២នាក់ ក្នុងនោះមានម្នាក់ជាមុខសញ្ញាចាប់ខ្លួនតាមដីកា កំពុងជិះម៉ូតូដឹកគ្នា លុះសមត្ថកិច្ចចុះចាប់ខ្លួន ស្រាប់តែជនសង្ស័យម្នាក់ បានទាញកាំបិតកាប់ទៅលើសមត្ថកិច្ច បណ្តាល ឱ្យត្រូវជើងរងរបួសធ្ងន់ ទីបំផុតត្រូវសមត្ថកិច្ចប្រដេញចាប់ក្របួចជាប់ទាំង២នាក់ តែក្នុងនោះ មានម្នាក់ បានកាច់អំពៅវាយតដៃនឹងសមត្ថកិច្ចថែមទៀត ទើបប្រជាពលរដ្ឋនាំគ្នាជួយព័ទ្ធចាប់បាន និងបញ្ចេញ កំហឹងម្នាក់ ១ដៃ១ជើង បណ្តាលឱ្យរងរបួសធ្ងន់។

ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង ៤និង៤០នាទីរសៀល ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ នៅចំណុច ភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង។

ជនរងគ្រោះ មានឈ្មោះវណ្ណា ដារិទ្ធ ភេទប្រុស អាយុ២៤ឆ្នាំ ជាមន្ត្រីនគរបាល មានលំនៅ ភូមិ ឃុំក្រាំងយ៉ូវ ស្រុកស្អាង (រងរបួសកែង ជើងខាងឆ្វេងធ្ងន់)។ ចំណែកជនសង្ស័យ មានចំនួន២នាក់ ទី១-ឈ្មោះប៉ូច រ៉ាន់ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង (ឃាត់ខ្លួន និងកំពុងព្យាបាលនៅមន្ទីរពេទ្យ) និងទី២-ឈ្មោះរុន រត្ន័ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង (ឃាត់ខ្លួន)។ រីឯវត្ថុតាងចាប់យក មានកាំបិតផ្គាក់ដងឫស្សី ចំនួន១។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅថ្ងៃកើតហេតុ កម្លាំងផ្នែកព្រហ្មទណ្ឌស្រុក សហការជាមួយកម្លាំង នគរបាលប៉ុស្តិ៍ស្អាងភ្នំ ប៉ុស្តិ៍ព្រែកគយ ប៉ុស្តិ៍ទឹកវិល និងកម្លាំងប្រជាការពារ បានធ្វើការព័ទ្ធចាប់មុខសញ្ញា មានដីកាចាប់ខ្លួន ឈ្មោះប៉ូច រ៉ាន់ (មុខសញ្ញាលួចយ៉ាងសកម្ម)។ ពេលនោះកម្លាំងបានឃាត់ជនសង្ស័យ ឈ្មោះរុន រត្ន័ អ្នកបើកម៉ូតូដឹកឈ្មោះប៉ូច រ៉ាន់ មានកាន់កាំបិត ឱ្យឈប់ ស្រាប់តែឈ្មោះប៉ូច រ៉ាន់ បានយកកាំបិត កាប់មកលើសមត្ថកិច្ច បណ្តាលឱ្យត្រូវចំកែងជើងខាងឆ្វេង របួសធ្ងន់តែម្តង។ ចំណែកឈ្មោះរុន រត្ន័ បានយក ដើមអំពៅ វាយតដៃ មកលើសមត្ថកិច្ច ជាហេតុធ្វើឱ្យប្រជាពលរដ្ឋខឹងសម្បា ជួយព័ទ្ធចាប់បាន ក៏បញ្ចេញកំហឹង ព្រួតវាយមួយដៃមួយជើង ម្នាក់បណ្តាលឱ្យទ្រមខ្លួន និងត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។ចំណែកជនសង្ស័យម្នាក់ទៀត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ ការបន្តតាមនីតិវិធី៕

RELATED ARTICLES