Sunday, May 12, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបុរសខូចចិត្ត លោតពីលើអគារ៥ជាន់

បុរសខូចចិត្ត លោតពីលើអគារ៥ជាន់

ខេត្តឧត្តរមានជ័យ ៖ បុរសម្នាក់ មិនដឹងជាមានវិបត្តិផ្លូវចិត្តរឿងអ្វី បានគិតខ្លី លោតចុះពីលើអគារ កម្ពស់ ៥ជាន់ បណ្តាលឱ្យបាក់ដៃជើង រងរបួសយ៉ាងធ្ងន់ និងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បាន១យប់ ក៏ដាច់ខ្យល់ ស្លាប់យ៉ាងអាណោចអាធ័ម។

ករណីអត្តឃាតកម្មនេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណ ១១ព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ ស្ថិត នៅចំណុចអគារកម្ពស់ ៥ជាន់ ១កន្លែង ស្ថិតនៅជាប់ច្រកព្រំដែនអន្តរជាតិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ។

បុរសដែលលោតពីលើអគារកម្ពស់៥ជាន់ សម្លាប់ខ្លួន មានឈ្មោះណាម អាយុ២៧ឆ្នាំ ជាជនជាតិវៀតណាម មុខ របរបុគ្គលិក ក្រុមហ៊ុនកាស៊ីណូ មួយកន្លែង ស្នាក់នៅអគារកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានបង្ហើបឱ្យដឹងនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ថា បុរសជនជាតិវៀតណាម ដែលលោតសម្លាប់ខ្លួនពីលើអគារខាងលើ គឺជាបុគ្គលិកក្រុមហ៊ុនកាស៊ីណូមួយ ហើយមុនពេលកើតហេតុ គេឃើញជនរងគ្រោះ បានឈ្លោះប្រកែកជាមួយបុគ្គលិកជនជាតិចិន ហើយបន្ទាប់មកក៏ឃើញជនរងគ្រោះ រូបនោះ បានលោតពីលើអគារតែម្តង ។

ក្រោយកើតហេតុ ជនរងគ្រោះខាងលើ ដែលស្ថិតក្នុងស្ថានភាពរបួស បាក់ដៃ បាក់ជើង ត្រូវបានដឹកបញ្ជូនទៅ កាន់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីសង្គ្រោះភ្លាមៗដែរ តែអកុសល ក្រោយពីក្រុមគ្រូពេទ្យព្យាយាមជួយ សង្គ្រោះ បាន ១យប់ ជនរងគ្រោះបានបាត់បង់ជីវិតក្នុងមន្ទីរពេទ្យ តែម្តង ដោយសារស្ថានភាពរបួសធ្ងន់ខ្លាំងពេក សង្គ្រោះមិនបាន។

ជុំវិញការស្លាប់របស់ជនជាតិវៀតណាម ដែលលោតពីលើអគារស្នាក់នៅខាងលើនេះ ក្រុមគ្រូពេទ្យ បានបញ្ជាក់ ប្រាប់បឋមថា ជនរងគ្រោះ មានឈ្មោះណាម ជាជនជាតិវៀតណាម ភេទប្រុស អាយុ២៧ឆ្នាំ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញកោសល្យវិច័យ បានចុះពិនិត្យសពជនរងគ្រោះ ដល់មន្ទីរពេទ្យបង្អែកខេត្ត កាលពីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ តែករណីនេះ ត្រូវបានសមត្ថកិច្ចបញ្ជាក់យ៉ាងខ្លីថា ចាំខាងជំនាញធ្វើ ការស្រាវជ្រាវ ស៊ើបអង្កេតនៅកន្លែងកើតហេតុ បន្តទៀតចប់សព្វគ្រប់សិន ទើបអាចផ្តល់ព័ត៌មានច្បាស់បាន៕

RELATED ARTICLES