Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្រុសចាប់រំលោភ២ថ្ងៃ ស្រីប្ដឹងប៉ូលិសចាប់

ប្រុសចាប់រំលោភ២ថ្ងៃ ស្រីប្ដឹងប៉ូលិសចាប់

ខេត្តកោះកុង ៖ បុរសម្នាក់ បានធ្វើសកម្មភាពចាប់រំលោភនារីម្នាក់ បានសម្រេច រួចព្យាយាមរត់គេចខ្លួនបាន ២ថ្ងៃ ត្រូវបាននារីរងគ្រោះដាក់ពាក្យបណ្តឹង ឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ស្រាវជ្រាវចាប់ខ្លួនបាន នាំយក មកចាត់ការតាមច្បាប់។

ករណីរំលោភសេពសន្ថវៈនេះ បានកើតឡើង កាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ នៅចំណុចផ្លូវ២៩៧ (ចម្ការខ្នុរ) ស្ថិតក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។ លុះមកដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ ទើបសមត្ថកិច្ច ស្រាវជ្រាវចាប់ខ្លួនជនសង្ស័យ នាំយកទៅសាកសួរ។ជនសង្ស័យល្មោភកាមដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះហឿង វណ្ណៈ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករ មានលំនៅ ភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។ ចំណែកនារីរងគ្រោះ មានឈ្មោះ ស.វ.ន អាយុ៣០ឆ្នាំ មុខរបរនៅផ្ទះ មានលំនៅ ភូមិ០១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបានទទួលពាក្យ បណ្តឹងពីនារីរងគ្រោះ ដែលបានប្តឹងចោទប្រកាន់ឈ្មោះហឿង វណ្ណៈ ថាបានចាប់រំលោភសេពសន្ថវៈមកលើខ្លួន រហូតបានសម្រេច នៅចំណុចផ្លូវ២៩៧ (ចម្ការខ្នុរ) ស្ថិតក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ  ក្រុងខេមរ ភូមិន្ទ កាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣។

ប្រភពដដែល បន្តថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងខាងលើភ្លាម កម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាល ស្មាច់មានជ័យ បានចុះធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ នៅចំណុច ផ្ទះចាំចម្ការ ស្ថិតក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ នៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២៣ ព្រមទាំងដកហូតវត្ថុតាង ម៉ូតូ ០១គ្រឿង ផងដែរ។

ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យជំនាញ នាំយកមកសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅ សាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់៕

RELATED ARTICLES