ប្រធានរដ្ឋអាជ្ញានៃទីក្រុងTurin របស់អ៊ីតាលីបាននិយាយកាលពីថ្ងៃសប្តាហ៍មុនថា ខ្សែបម្រើ Nicolo Fagioli របស់ Juventus កំពុងត្រូវបានស៊ើបអង្កេតពីបទចោទប្រកាន់ជាប់ពាក់ព័ន្ធ សកម្មភាពភ្នាល់ខុសច្បាប់។

លោក Enrica Gabetta ប្រធានរដ្ឋអាជ្ញានៃទីក្រុង Turin បាននិយាយនៅក្នុងសេចក្តីថ្លែង ការណ៍មួយតាម អ៊ីមែល ខណៈដែលកាសែត La Stampa របស់អ៊ីតាលីបាននិយាយថា Fagioli អាយុ ២២ ឆ្នាំជាប់ពាក់ ព័ន្ធក្នុងការស៊ើបអង្កេតឧក្រិដ្ឋកម្មប្រឆាំង ភ្នាល់អនឡាញខុសច្បាប់ រួមជាមួយជនសង្ស័យផ្សេងទៀត។នៅក្នុងប្រទេសអ៊ីតាលី អ្នកលេងបាល់ទាត់ដែលត្រូវបានគេរកឃើញថាបានភ្នាល់ លើការប្រកួតបាល់ទាត់អាច ត្រូវបានហាមឃាត់យ៉ាងហោចណាស់បីឆ្នាំ។
បន្ទាប់ពីខ្ចីជើងនៅ Cremonese ក្នុងរដូវកាល២០២១-២២ Fagioli បានក្លាយជាកីឡាករសំខាន់នៅ Juventus កាលពីរដូវកាលមុន។រដូវកាលនេះគាត់បានលេងចំនួន ៦ប្រកួតនៅក្នុងក្របខ័ណ្ឌ Serie A របស់អ៊ីតាលី៕