Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្តីទៅស្រែ ប្រពន្ធទៅវត្ត ភ្លើងឆេះផ្ទះហ្មត់

ប្តីទៅស្រែ ប្រពន្ធទៅវត្ត ភ្លើងឆេះផ្ទះហ្មត់

ខេត្តបាត់ដំបង ៖ ក្រុមគ្រួសារមួយ មានកិច្ចការរវល់ចេញបាត់ពីផ្ទះរៀងៗខ្លួន ដោយបុរសជាប្តី រវល់ទៅស្រែ ចំណែកស្ត្រីជាប្រពន្ធ ចេញទៅវត្ត យកចង្ហាន់ទៅប្រគេនព្រះសង្ឃ ស្រាប់តែពេលត្រឡប់មកវិញ ប្រទះឃើញ ផ្ទះត្រូវភ្លើងឆាបឆេះអស់ទៅហើយ។

ករណីភ្លើងឆេះផ្ទះនេះ បានកើតឡើង កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ នៅចំណុចភូមិ អង្គ្រង ឃុំជ្រៃ ស្រុកមោងឫស្សី។

ផ្ទះដែលទទួលរងការឆាបឆេះ មានទំហំ៤ម៉ែត្រ គុណនឹង ៦ម៉ែត្រ សង់ពីឈើ ដំបូលនិងជញ្ជាំងប្រក់ និងបាំង ស័ង្កសី ជាកម្មសិទ្ធិរបស់ឈ្មោះរ័ត្ន ណក ភេទប្រុស អាយុ៤៥ឆ្នាំ និងប្រពន្ធឈ្មោះបាន រ៉ុន អាយុ៤៥ឆ្នាំ។តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនកើតហេតុ ម្ចាស់ផ្ទះជាប់រវល់ដូចគ្នា ដោយបុរសជាប្តី បានចេញទៅ ស្រែបាត់ ចំណែកប្រពន្ធ ចេញទៅវត្ត ហើយបានដាក់ដាំបាយទុកចោល ដោយប្រើឆ្នាំងដាំបាយអគ្គិសនី ប៉ុន្តែ ចៃដន្យ ឆ្នាំងបាយនោះបានផ្ទុះ បណ្តាលឱ្យក្លាយជាអគ្គិភ័យ ឆាបឆេះផ្ទះតែម្តង។

តាមរបាយការណ៍សមត្ថកិច្ច បានឱ្យដឹងថា ទ្រព្យសម្បត្តិទាំងអស់នៅក្នុងផ្ទះ បានក្លាយជាចំណីព្រះអគ្គី ដោយម្ចាស់ផ្ទះពុំអាចរំដោះទ្រព្យសម្បត្តិអ្វីបាននោះឡើយ ព្រោះមកមិនទាន់ហេតុការណ៍។

តាមការបញ្ជាក់ឱ្យដឹងពីជនរគ្រោះជាម្ចាស់ផ្ទះ ទ្រព្យសម្បត្តិដែលបាត់បង់ក្នុងហេតុការណ៍អគ្គិភ័យនេះ រួមមាន ផ្ទះ ១ខ្នងទាំងស្រុង ប្រាក់ដុល្លារ ចំនួន៣០០ដុល្លារ ប្រាក់ខ្មែរ ចំនួន១លានកន្លះ ប្រាក់ថៃ ចំនួន២៥០០០បាត អង្ករ ១០០គីឡូក្រាម ប្រេងម៉ាស៊ូត ចំនួន៦០លីត្រ គ្រែដេក ចំនួន៤ ម៉ូទ័រកាត់ ចំនួន១ រួមនិងសម្ភារផ្សេងជាច្រើនទៀត។ជនរងគ្រោះ បានបន្តថា នៅពេលនេះ គ្រួសាររបស់គាត់គ្មានសេសសល់អ្វីនោះទេ ក្រៅពីគ្រោងឆ្អឹងផ្ទះ ព្រោះ ទ្រព្យសម្បត្តិដែលមានទាំងប៉ុន្មាន ត្រូវភ្លើងឆេះអស់ទៅហើយ។

បច្ចុប្បន្ន អាជ្ញាធរ និងមន្ត្រីជំនាញ កំពុងត្រួតពិនិត្យ ដើម្បីរៀបចំជំនួយឧបត្ថម្ភជាបណ្តោះអាសន្ន ដល់គ្រួសារ ជនរងគ្រោះ៕

RELATED ARTICLES