Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លើងប្រចណ្ឌ ស្រីស្អាតសង្សារកាប់ស្លាប់

ភ្លើងប្រចណ្ឌ ស្រីស្អាតសង្សារកាប់ស្លាប់

ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់ ទើបនឹងត្រឡប់មកពីបុណ្យភ្ជុំ នៅស្រុកកំណើត បានមកធ្វើការជាអ្នកបម្រើតាមផ្ទះ ដូចធម្មតាវិញ ស្រាប់តែលេចមុខបុរសម្នាក់ ជាសង្សារ បានដើរចូលទៅទាញកាំបិតប៉័ងតោ កាប់នារីរងគ្រោះ ជាច្រើនកាំបិត ហើយនារីរងគ្រោះបានព្យាយាមរត់ឡើងទៅជាន់លើ ហៅម្ចាស់ផ្ទះ ឱ្យជួយដែរ តែត្រូវជនដៃ ដល់ឡើងតាមកាប់បន្ថែម រហូតដល់ដេកដួលក្នុងថ្លុកឈាម។ លុះបញ្ជូនទៅដល់មន្ទីរពេទ្យ ក៏ដាច់ខ្យល់ស្លាប់ យ៉ាងអាណោចអាធ័ម ខណៈដែលជនដៃដល់ជាប្រុសស្នេហ៍ បានរត់គេចខ្លួនបាត់។

ករណីឃាតកម្មដ៏សាហាវព្រៃផ្សៃនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៧និង៤២នាទីយប់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ នៅចំណុចផ្ទះលេខ១២៩ ផ្លូវ E បុរីពិភពថ្មីឈូកមាស ស្ថិតក្នុងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

នារីរងគ្រោះដែលត្រូវជនសង្ស័យជាសង្សារ កាប់សម្លាប់យ៉ាងឃោរឃៅ មានឈ្មោះជឿន ស្រីហុង ភេទស្រី អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិចង្ក្រង ឃុំចង្ក្រង ស្រុកចិត្របុរី ខេត្តក្រចេះ។ ចំណែកជនដៃដល់ជាឃាតករ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ តែត្រូវបានគេអះអាងថា ត្រូវជាគូសង្សាររបស់នារីរងគ្រោះ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ នារីរងគ្រោះ កំពុងតែដាំស្ល នៅក្នុងផ្ទះកើត ហេតុ ស្រាប់តែលេចមុខជនដៃដល់ជាសង្សារ ពាក់មួកសុវត្ថិភាព បានដើរចូលមកដល់ ប្រើកាំបិតប៉័ងតោ កាប់នារីរងគ្រោះទាំងកំរោល។ ភ្លាមៗនោះ នារីរងគ្រោះបាន ព្យាយាមរត់គេចខ្លួនឡើងទៅជាន់លើ តែត្រូវជន ដៃដល់ឡើងតាមកាប់ទៀត បណ្តាលឱ្យនារីរងគ្រោះដេកដួលក្នុងថ្លុកឈាម ហើយត្រូវម្ចាស់ផ្ទះ ទាក់ទងហៅ រថយន្តសង្គ្រោះ មកដឹកបញ្ជូននារីរងគ្រោះ ទៅកាន់មន្ទីរពេទ្យភ្លាមៗដែរ តែអកុសល ដោយសារតែស្ថានភាព របួសធ្ងន់ខ្លាំងពេក ទើបនារីរងគ្រោះបានស្លាប់យ៉ាងអាណោចអាធ័ម។

តាមសម្តីស្ត្រីជាម្ចាស់ផ្ទះ ឈ្មោះម៉ៅ ម៉ាឡែន ភេទស្រី អាយុ៣៣ឆ្នាំ បានឱ្យដឹងថា ជនរងគ្រោះបានមកធ្វើការ នៅផ្ទះរបស់ខ្លួន តាំងពីខែមករា ឆ្នាំ២០២៣ ហើយកន្លងមក នៅអំឡុងខែមេសា ខណៈពេលទៅលេងស្រុក រួចត្រឡប់មកវិញ នាងប្រាប់ថាត្រូវបានសសង្សារកាប់ បណ្តាលឱ្យរងរបួសក្បាល ដេរ៥ថ្នេរ។ លុះមកដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ជនរងគ្រោះបានសុំទៅលេងស្រុកកំណើត ហើយក៏ត្រឡប់មកវិញ នៅល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ តែមិនបានប៉ុន្មានម៉ោងផង ខណៈពេលដែលគាត់កំពុងតែនៅក្នុងបន្ទប់ ស្រាប់តែឮសំឡេងជនរងគ្រោះស្រែក ហើយភ្លាមនោះ គាត់បានបើកទ្វារបន្ទប់ ចេញមកមើល ស្រាប់តែឃើញ ជនរងគ្រោះត្រូវបានបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ពាក់មួកសុវត្ថិភាព ពាក់អាវយឺតដៃវែង ស្លៀកខោជើងខ្លី ហើយនៅក្នុងដៃមានកាន់កាំបិតប៉័ងតោ បានកាប់ប្រហារទៅលើជនរងគ្រោះ ដែលព្យាយាម រត់គេចខ្លួនឡើង ទៅជាន់លើ។

ស្ត្រីជាម្ចាស់ផ្ទះ បន្តថា ក្រោយពេលកាប់ប្រហារនារីរងគ្រោះរួច ជនដៃដល់បានរត់គេចខ្លួនបាត់ ដោយបាន យកកាំបិតប៉័ងតោ ទៅបោះចោលក្រោមដើមជ្រៃ នៅសួនច្បារ ពីខាងមុខផ្ទះរបស់គាត់។

ដោយឡែក យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ នារីរងគ្រោះឈ្មោះជឿន ស្រីហុង ជាអ្នកបម្រើ ធ្វើម្ហូបក្នុងផ្ទះកើតហេតុ បានមកពីស្រុកកំណើតនៅខេត្តក្រចេះ មកផ្ទះរបស់ថៅកែ ឈ្មោះម៉ៅ មាឡែន ភេទស្រី ដើម្បីបម្រើការងារ និងចម្អិនម្ហូបអាហារដូចសព្វដង។ រហូតដល់ម៉ោងប្រហែល ៧និង៣០នាទីយប់ ថ្ងៃដដែល ជនរងគ្រោះបានយកបាយឱ្យថៅកែ នៅជាន់ទី១ ហើយចុះមកក្រោមវិញ បានប្រហែលជា ៨នាទី ជនរងគ្រោះបានស្រែកនៅជាន់ក្រោមផ្ទាល់ដី ឱ្យថៅកែ ជួយផង។ ភ្លាមនោះ ជនរងគ្រោះបានទៅដល់មុខទ្វារបន្ទប់របស់ថៅកែ រួចក៏បានបើកទ្វារបន្ទប់ ពេលនោះ ថៅកែបានឃើញជនរងគ្រោះមានឈាមប្រលាក់ពេញខ្លួន និងឃើញសង្សារជនរងគ្រោះ កាន់កាំបិតប៉័ងតោ នៅក្នុងដៃ មានប្រលាក់ឈាម ហើយជនរងគ្រោះបានស្រែកឱ្យថៅកែជួយថា សង្សារខ្លួនកាប់ បម្រុងសម្លាប់ខ្លួន បន្ទាប់មកជនសង្ស័យបានលើកកាំបិតកាប់ទៅលើជនរងគ្រោះ ដួលនៅមុខបន្ទប់ ថៅកែក៏ស្រែកថា «ម្តេច អ្នកឯងកាប់គេបែបនេះ? ប្រយ័ត្នអញទូរស័ព្ទប្រាប់សមត្ថកិច្ច!» ភ្លាមនោះ ជនសង្ស័យបានរត់ចុះក្រោម គេចខ្លួនបាត់។

ក្រោយកើតហេតុ ម្ចាស់ផ្ទះកើតហេតុ បានទំនាក់ទំនងហៅរថយន្តសង្គ្រោះ ដឹកជនរងគ្រោះទៅមន្ទីរពេទ្យកាល់ ម៉ែត ពេលទៅដល់ គ្រូពេទ្យបានពិនិត្យរួច ប្រាប់ថា ជនរងគ្រោះបានដាច់ ខ្យល់ស្លាប់ហើយ។

បន្ទាប់ពីសមត្ថកិច្ចបានទទួលព័ត៌មានខាងលើ ក៏ចុះដល់កន្លែងហេតុ ធ្វើការស្រាវជ្រាវ ពិនិត្យមើលកាមេរ៉ាសុវត្ថិ ភាពក្នុងផ្ទះកើតហេតុ ក៏ឃើញជនសង្ស័យ មានមាឌតូចស្តើង ស្លៀកពាក់ស៊ីវិល យួរថង់ផ្លាស្ទិកពណ៌ខ្មៅ ដើរចូលក្នុងផ្ទះ។ បន្ទាប់ពីធ្វើសកម្មភាពកាប់ជនរងគ្រោះរួច ក៏យួរ ថង់ខ្មៅ គេចខ្លួនចេញពីផ្ទះកើត ហេតុបាត់តែ ម្តង។ ចំណែកនារីរងគ្រោះ មានស្លាកស្នាមរបួសជាច្រើនកាំបិត ចំក និងស្មា បណ្តាលឱ្យស្លាប់ខណៈ ពេល បញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា នារីរងគ្រោះ គឺជាស្ត្រីមេម៉ាយ លែងលះប្តី។ ក្រោយមក នាងមានទំនាក់ទំនង ស្នេហាជាមួយបុរសម្នាក់ (ជនសង្ស័យ) ហើយបុរសនោះក៏ធ្លាប់ទៅតាមនាងដល់មុខផ្ទះ និងធ្លាប់ត្រូវសន្តិសុខ ដេញចេញផងដែរ។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវតាមចាប់ខ្លួនជនដៃដល់ ដើម្បីនាំយកមកចាត់ ការតាមច្បាប់។

ដោយឡែកសពនារីរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីយកទៅរៀបចំធ្វើ បុណ្យតាមប្រពៃណី៕

RELATED ARTICLES