Neymar ស្រក់ទឹកភ្នែកនៅពេលគាត់បានចាកចេញពីទីលានដោយរបួសជង្គង់ខាងឆ្វេងនៅចុងបញ្ចប់នៃតង់ទី ១ នៃការប្រកួតជម្រុះ បាល់ទាត់ពិភពលោក នៅពេលដែលក្រុមជម្រើសជាតិរបស់គាត់ចាញ់អ៊ុយរ៉ូហ្គាយ ដោយលទ្ធផល ២-០ កាលពីថ្ងៃអង្គារ។
ខ្សែប្រយុទ្ធវ័យ៣១ ឆ្នាំរូបនេះបានដួល នៅនាទីទី៤៤ នៅកីឡដ្ឋានCentenarioហើយត្រូវបានហ៊ុព័ទ្ធភ្លាមៗដោយកីឡាករមកពីក្រុមទាំងពីរខណៈដែលគាត់បានកាន់ជង្គង់របស់គាត់។Neymar ត្រូវបានគេយកចេញដោយដៃទាំងពីររបស់គាត់ដាក់លើមុខ។ កីឡាករRicharlison បានមកជំនួសគាត់។
Neymar បានប្រើឈើច្រត់ពេលចាកចេញពីកីឡដ្ឋាន។ វេជ្ជបណ្ឌិតរបស់ប្រេស៊ីលលោក Rodrigo Lasmar បានប្រាប់អ្នកសារព័ត៌មានថា វាលឿនពេកក្នុងការកំណត់ពីភាពធ្ងន់ធ្ងរនៃរបួសរបស់ Neymar ។យើងបានធ្វើតេស្តទាំងអស់ហើយយើងនឹងធ្វើម្តងទៀតនៅថ្ងៃស្អែក។រយៈពេល២៤ម៉ោងគឺជាគន្លឹះដើម្បីមើលពីរបៀបដែលជង្គង់របស់គាត់នឹងឆ្លើយតប តើវានឹងហើមប៉ុណ្ណា ហើយរូបភាពនឹងបង្ហាញបែបណា។លោក Lasmar បាននិយាយ។
ខ្សែបម្រើCasemiroដែលជាប្រធានក្រុមបាននិយាយប្រាប់ទូរទស្សន៍ Globo ថាយើងសង្ឃឹមថាវានឹងមិនធ្ងន់ធ្ងរ រូបគេគឺជាកីឡាករដ៏សំខាន់សម្រាប់យើង យើងពិតជាត្រូវការរូបគេ ។
Neymar មិនបាននិយាយទៅកាន់អ្នកកាសែតនៅ Montevideo ទេ បន្ទាប់ពីចាកចេញពីកីឡដ្ឋាន តែគាត់បានបង្ហោះនៅលើ Instagram ថា ព្រះដឹងពីអ្វីៗទាំងអស់ ៕